តើអ្នកកំពុងតែពិបាក ក្នុងការគ្រប់គ្រងទឹកនោមមែនទេ? ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែអាន និងចែករំលែកដល់មនុស្សគ្រប់គ្នាឲ្យបានដឹង។

ទប់នោមមិនបាន (នៅសុខៗ នោមសើមខោ) អាចកើតឡើងគ្រប់ពេល ពិសេស ពេលអ្នកក្អក សើច ឬកណ្តាស់ ដែលវាពិតជាធ្វើឲ្យអ្នកខ្មាស់គេខ្លាំងណាស់។

ការទប់នោមមិនបានបែបនេះ បណ្តាលមកពីមូលហេតុជាច្រើន រាប់តាំងពីស្រាល រហូតដល់ធ្ងន់ធ្ងរខ្លាំង។ ប្រសិនបើអ្នកមិនបានបញ្ហាបែបនេះ មិនត្រូវទុកយូរឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ហើយការព្យាបាលមួយចំនួន អាចជួយអ្នកបាន។

– ទប់នោមមិនបានដោយសារស្ត្រេស ៖ កើតឡើងពេលដែលអ្នកលេចនោម ពេលក្អក ឬកណ្តាស់។ ពេលអ្នកសង្កត់លើប្លោកនោម វាក៏អាចលេចចេញមកដែរ។

– ទប់នោមមិនបានដោយសារតួនាទីរបស់វា ៖ គឺដោយសារតែបញ្ហាសុខភាព។

– រាន់នោមខ្លាំង (មិនអាចទប់ជាប់) ៖ គ្រាន់តែមានអារម្មណ៍ថា ចង់ទៅនោម វាក៏ហូរមកចេញភ្លាម ដែលធ្វើឲ្យអ្នកលេចទឹកនោមតិចតួច ឬសើមខោតែម្តង ដែលវាច្រើនកើតលើអ្នកជំងឺទឹកនោមផ្អែម។

– លេចនោមរហូត ៖ មានន័យថា ប្លោកនោមរបស់អ្នកបន្តស្រក់ទឹកនោម តិចៗចេញជាប់រហូត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង