មានភាពតានតឹងក្នុងចិត្តមែនទេ? ការទំពារស្ករកៅស៊ូពីរបីដុំ ប្រហែលជាអាចជួយអ្នកបាន។ ឃ្លានមែនទេ? ពេលខ្លះ ស្ករកៅស៊ូ ក៏អាចជួយអ្នកបានផងដែរ។ ជាការពិតណាស់ ការទំពារស្ករកៅស៊ូ បានក្លាយជាទម្លាប់ប្រចាំថ្ងៃ សម្រាប់មនុស្សមួយចំនួន ហើយអ្នកខ្លះទៀត គឺថា អត់វាមិនបានទៀតផង។

និយាយពីរឿងទំពារស្ករកៅស៊ូ អ្នកជំនាញប្រចាំគេហទំព័រយើង បានលើកឡើងថា ប្រភេទខុសគ្នានៃស្ករកៅស៊ូ ដែលអ្នកទំពារ នឹងផ្តល់លទ្ធផលខុសគ្នាដែរ ពីព្រោះស្ករកៅស៊ូខ្លះ មានប្រយោជន៍ ឯខ្លះទៀត គឺធ្វើឲ្យធ្មេញអ្នកមានបញ្ហា។ ការទំពារស្ករកៅស៊ូ ដែលមានជាតិផ្អែម អាចធ្វើឲ្យអ្នក ប្រឈមមុខនឹងបញ្ហាពុកធ្មេញ ដូច្នេះ អ្នកគួរតែស្វែងរក ស្ករកៅស៊ូ ដែលគ្មានជាតិស្ករទើបល្អ។ ទោះបីជាយ៉ាងណា អ្នកគួរតែប្រុងប្រយ័ត្ន ទោះបីជាវាគ្មានជាតិស្ករក្តី តែវាក៏មានជាតិផ្អែមម្យ៉ាងហៅថា Xylitol ដែលអាក្រក់ចំពោះសុខភាពអ្នក។

ផលប៉ះពាល់នៃការញ៉ាំស្ករកៅស៊ូ មានមិនតិចទេ។ អ្នកដែលចូលចិត្តទំពារស្ករកៅស៊ូ ដើម្បីបំបាត់ការឈឺក្បាល អាចមានផលប៉ះពាល់ ចំពោះសុខភាពខួរក្បាល។ ការទំពារស្ករកៅស៊ូញឹកញាប់ ធ្វើឲ្យអ្នកមានបញ្ហាសុខភាពមាត់ធ្មេញ។ នៅពេលដែលអ្នកមិនអាចបញ្ឈប់ ការទំពារស្ករកៅស៊ូបាន នោះមិនយូរមិនឆាប់ អ្នកប្រាកដជាកើតជំងឺទឹកនោមផ្អែម និងធាត់លើសទម្ងន់ហើយ។

គេហទំព័រយើង មិនបានហាមឃាត់ ឬឲ្យអ្នកបញ្ឈប់ការទំពារស្ករកៅស៊ូដែរ ពីព្រោះយើងដឹងថា ស្ករកៅស៊ូ ក៏មានផលប្រយោជន៍ ចំពោះសុខភាពច្រើនណាស់ដែរ។ ក្នុងគោលបំណងតែមួយ គឺចង់ឲ្យប្រជាពលរដ្ឋខ្មែរ មានសុខភាពមាំមួន និងចាកឆ្ងាយពីជំងឺនានាដូច្នេះ អ្នកគួរមានការប្រុងប្រយ័ត្ន ហើយកុំញ៉ាំស្ករកៅស៊ូច្រើនពេក៕