ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីបុគ្គលិកលក្ខណៈរបស់ស្វាមីដែលល្អ។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ស្វាមីដែលល្អ ក្រោយពេលដែលរៀបការរួច គេនឹងចេះជួយការងារផ្ទះរបស់ប្រពន្ធ​ ដោយជួយចែករំលែកគ្នា មិនឲ្យអ្នករវល់តែម្នាក់ឯងទាំងការងារផ្ទះ និងការងារក្រុមហ៊ុនឡើយ។
  2. ប្តីដែលល្អ ជាបុគ្គលដែលចេះស្រឡាញ់កូន ដោយជួយមើលថែទាំកូន មិនទុកឲ្យប្រពន្ធមើលតែម្នាក់ឯងទាំងថ្ងៃ និងយប់នោះទេ។ ជាពិសេស ពេលដែលគេចេញពីធ្វើការ គេនឹងប្រញាប់មកផ្ទះ ដើម្បីជួបមុខកូន ដោយមិនទៅកន្លែងផ្សេងឡើយ។
  3. ស្វាមីដែលល្អ ជាបុរសដែលចេះគោរព និងស្រឡាញ់មាតាបិតាទាំងសងខាង ដោយមិនប្រកាន់ច្រើនឡើយ។ មិនថាម្តាយក្មេក ឬម្តាយបង្កើតឡើយ គេសុទ្ធតែរក្សាកត្តញ្ញូតាធម៌ជានិច្ច។
  4. ប្តីដែលល្អ ពេលដែលឈ្លោះគ្នាម្តងៗ គេនឹងមិនបញ្ចេញកំហឹងធ្ងន់ធ្ងរដាក់អ្នកឡើយ ដោយគេចេះរំងាប់អារម្មណ៍ ហើយផ្តល់តម្លៃដល់អ្នក ដោយមិនធ្វើអ្វីប៉ះពាល់ដល់អារម្មណ៍អ្នកធ្ងន់ឡើយ។ ដូចនេះ បើអ្នកមានស្វាមីបែបនេះ គេជាប្តីដែលល្អខ្លាំងហើយ ដោយអ្នកគួរតែថែរក្សាឲ្យបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង