ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអាការៈក្អួតរបស់អ្នកក្នុងដំណាក់កាលមានផ្ទៃពោះដំបូងមានការធូលស្បើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកទើបតែមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នពីអារម្មណ៍របស់អ្នក ដោយគូរតែគ្រប់គ្រងឲ្យបានល្អ ទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដោយមិនសូវចង់ក្អួត។ ប្រសិនជាអ្នកមិនមានអាការៈក្អួតខ្លាំង អ្នកអាចញ៉ាំអាហារតិច ប៉ុន្តែច្រើនពេលក្នុងមួយថ្ងៃ ទើបមិនក្អួតចេញមកអស់។ ប៉ុន្តែបើអ្នកក្អួតខ្លាំង ដោយពិសារអាហារមិនបានសោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ម្យ៉ាងទៀត អ្នកគួរតែសម្រាកឲ្យបានច្រើន ដោយមិនគួរធ្វើការងារធ្ងន់ឡើយ ទើបអាចការពារទារកក្នុងផ្ទៃបានល្អ។ ជាពិសេស ក្រោយពេលដែលអ្នកមានផ្ទៃពោះរួច អ្នកគួរតែកាត់បន្ថយប្រើទូរស័ព្ទ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)