Join with Health.com.kh on Telegram

រាជធានីភ្នំពេញ  ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ចាប់ពីថ្ងៃទី២៦តទៅ ។

យោងតាមសារសំឡេងពិសេសសម្តេច នៅព្រឹកថ្ងៃទី២៦ មេសានេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ៖«លើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនទាំងអស់សម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។ ​

សម្តេចបញ្ជាក់ថា ៖«បន្ទាប់ពីទទួលសារសម្លេងនេះ បងប្អូនសម្រេចបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅកន្លែងលំហក្រៅពីកន្លែងបិទជិត(កន្លែងបិទជិតសំដៅបន្ទប់ប្រជុំដែលដែលមានការបិទជិតហើយប្រើម៉ាស៊ីត្រជាក់ ឬនៅក្នុងរោងចក្រភាពយន្តដែលមានមនុស្សនៅ ទីនោះទេ ដែលប្រើម៉ាស៊ីត្រជាក់ ប៉ុន្តែនៅលំហរអាចដោះចេញ ហើយនៅកន្លែងហំរកន្លែងកម្សាន្តនានាបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង…)ចំពោះទីតាំងមួយចំនួនទៀតរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់ តែមិនកាតព្វកិច្ចឲ្យពាក់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែលើទឹកចិត្តឲ្យពាក់ម៉ាស់នៅកន្លែងមានមនុស្សកកកុញ និងកន្លែងសង្ស័យមានជំងឺកូវីដ»។

សម្តេចបន្តថា នេះជម្រើសដែលល្អបំផុតបន្ទាប់ពីបងប្អូនបានចាក់វ៉ាក់សាំងពេលលេញ រួមមកហើយនៅទីកន្លែងដែលរៀបចំតាមស្តង់ដាដែលរៀបចំដោយក្រសួង ដូចភោជណីយដ្ឋាន ឬកន្លែងមួយចំនួនដែលបិទជិតត្រូវបន្តអនុវត្តតាមនោះ និងតាមទីកន្លែងនីមួយៗដោយមិនស្លាប់ក្រឡានោះទេ ។

សម្តេចក៏បានសម្តែងក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងរំដោះចេញពីការចំណាយផ្ទាល់ខ្លួន ដោយយកការចាក់វ៉ាក់សាំងមកជំនួសដោយការពាក់ម៉ាស់ ។ ប៉ុន្តែដោយធានាភាពរឹងមាំ និងនិរន្ត៍ភាពមិនមានជំងឺឆ្លងបន្តទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងដូសទី៣ ។ ដូសទី៣ គឺដូសអប្បរមា ដែលកម្រិតទាំបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនដែលបានចាក់ទី២រួចគឺត្រូវចាក់ដូសទី៣។ សម្តេចលើកឡើងថាការចាក់ដូសទី៣គឺជាការការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសារ និងខ្លួនយើងម្នាក់ៗ ៕