ពេលដោះស្បែកជើង តើអ្នកមានធុំក្លិនស្ងុយដែរឬទេ? ប្រសិនបើមែននោះ វាគឺជាសញ្ញាមួយដែលប្រាកដថា ជើងរបស់អ្នកមានក្លិនដូចជាសំរាមមួយអាទិត្យអញ្ចឹង។

ច្រមុះរបស់អ្នកអាចនឹងមិនដឹងអំពី ក្លិនដែលភាយចេញពីជើងនោះទេ ប៉ុន្តែ ច្រមុះអ្នកដទៃទៀតប្រាកដជាមិនអាចស៊ាំនឹងក្លិននោះបានឡើយ។ ក្លិនជើង អាចនឹងធ្វើអោយបាត់បង់មិត្តភាព។ ប្រសិនបើអ្នកមានក្លិនជើងនោះ សូមកុំបារម្ភ! ការព្យាបាលធម្មតាៗនៅផ្ទះខាងក្រោមនេះ អាចធ្វើអោយជើងរបស់អ្នកស្ងួត និងមានក្លិនល្អប្រសើរជាងមុន។

• លាងសម្អាត ៖ ក្រពេញញើសជាច្រើននៅបាតជើង ផលិតញើសដែលមានជាតិទឹក សូដ្យូម ក្លរ ជាតិខ្លាញ់ សារធាតុខនិច និងពពួកអាស៊ីតជាច្រើន។ ពេលមានបាក់តេរីមួយចំនួន វានឹងធ្វើអោយញើសទៅជាមានក្លិនអាក្រក់។ ការលាងសម្អាតជើងអោយអស់បាក់តេរីជាមួយសាប៊ូបំបាត់ក្លិន និងសម្ងូតវាអោយបានល្អ អាចកាត់បន្ថយក្លិនជើង។

• ត្រាំទឹកអំបិល ៖ សម្រាប់ជើងដែលមានបែកញើសច្រើន សូមលាយអំបិលកន្លះពែងក្នុងទឹក ហើយត្រាំជើងរបស់អ្នកក្នុងទឹកនោះ។ បន្ទាប់ពីត្រាំហើយ សូមកុំលាងជើងរបស់អ្នក គ្រាន់តែទុកអោយវាស្ងួតល្អគឺបានហើយ។

• ឲ្យស្បែកជើងរបស់អ្នកបានត្រូវខ្យល់ ៖ សូមអោយមានខ្យល់ចេញពីស្បែកជើងនៅពេលអ្នកឈប់ពាក់។ ប្រសិនបើអ្នកអាចធ្វើបាន ចូរដូរស្បែកជើងជារៀងរាល់ថ្ងៃ ដូច្នេះ អ្នកនឹងមិនពាក់មួយគូដូចគ្នាពីរថ្ងៃនោះទេ។ បន្ធូរខ្សែ រួចព្យួរអោយត្រូវពន្លឺថ្ងៃ។

• បន្ថយភាពតានតឹង ៖ ភាពតានតឹង ថប់បារម្ភអាចបង្កើនការផលិតញើសដែលជាចំណីរបស់បាក់តេរី។ ដូច្នេះ ប្រសិនបើអ្នកមានការថប់អារម្មរណ៏ វាអាចធ្វើអោយជើងរបស់អ្នកមានក្លិនមិនល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង