ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់មួយចំនួន ដែលអ្នកគួរតែកាត់បន្ថយបន្តិចម្តង រហូតទាល់តែបញ្ឈប់វាទាំងស្រុងតែម្តង ពីព្រោះ វាពិតជាងាយនឹងគ្រោះថ្នាក់ ដល់សុខភាពទូទៅ និងអាយុជីវិតរបស់អ្នកខ្លាំងណាស់។

តើអ្នកគួរកាត់បន្ថយអ្វីខ្លះទៅ?

១. កុំចូលគេងយប់ជ្រៅ ពីព្រោះរាងកាយរបស់អ្នក ត្រូវការពេលវេលា ដើម្បីសម្រាក និងជួសជុលការខូចខាតនានា
២. ក្រោយញ៉ាំអាហាររួច កុំប្រញាប់ចូលគេង អ្នកត្រូវសម្រាកយ៉ាងហោចណាស់ ១០ នាទី ដើម្បីឲ្យក្រពះ មានដំណើរការស្រួលសិន
៣. កុំប្រើប្រាស់ទូរសព្ទ ឬកុំព្យូទ័រនៅលើគ្រែគេង ពីព្រោះ ទីនោះ គឺជាកន្លែងគេងតែមួយគត់
៤. ការញ៉ាំកាហ្វេ មុនពេលចូលគេង គឺជារឿងគ្រោះថ្នាក់ ដែលអ្នកគួរតែចៀសវាង
៥. កុំញ៉ាំអាហារមានជាតិខ្លាញ់ច្រើន ឬឆ្អែតពេក មុនពេលចូលគេង
៦. ការប្រើប្រាស់ជាតិអាល់កុល ឬស្រា មុនចូលគេង ក៏ជារឿងមិនគួរគប្បីផងដែរ
៧. អាហារញ៉ាំលេងមុនចូលគេង នឹងធ្វើក្រពះរបស់អ្នក ធ្វើការទាំងកណ្តាលអាធ្រាត ហើយអ្នកក៏ងាយនឹងឡើងគីឡូផងដែរ
៨. លំហាត់ប្រាណល្អ ប៉ុន្តែ អ្នកគួរតែហាត់ឲ្យរួច មុនចូលគេងឲ្យបានបួនប្រាំម៉ោង
៩. របៀបគេងខុសឆ្គង ក៏មិនល្អសម្រាប់អ្នកដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង