១. ការលាងសម្អាតកន្លែងលាងចាន
សម្រាប់មនុស្សជាច្រើន បញ្ហានេះអាចមើលទៅដូចជាងាយស្រួល ប៉ុន្តែ អ្នកត្រូវចាំថា វាផ្នែកដែលគួរស្អប់ខ្ពើម និងមេរោគបំផុតនៅក្នុងផ្ទះរបស់អ្នក។ ការមិនលាងសម្អាតឲ្យបានស្អាតល្អជាប្រចាំ វាងាយនឹងធ្វើឲ្យមេរោគផ្តុំគ្នា ហើយក្លាយជាគ្រោះថ្នាក់ចំពោះអ្នកវិញបាន។ ល្បិចនៅទីនេះគឺ នៅពេលដែលអ្នកត្រូវលាងសម្អាតដោយប្រើសាប៊ូ (តាមរបៀបដែលអ្នកនឹងធ្វើធម្មតាៗ) អ្នកអាចបន្ថែមដោយការត្រាំទឹកខ្មៅ ឬទឹកក្រូចក្នុងកន្លែងលាងចានរបស់អ្នកឲ្យបាន ៣០ នាទី មុននឹងលាងសម្អាតចេញ។

២. ធ្វើឲ្យផ្ទះបាយមានក្លិនក្រអូបប្រហើរ
ភាគច្រើន នៅផ្ទះបាយមិនសូវមានក្លិនល្អប្រសើរ ដែលអ្នកគួរឲ្យពេញចិត្តនោះទេ ទោះបីជាវាស្អាតហើយក៏ដោយ។ អ្វីដែលអ្នកអាចធ្វើបាន គឺការទិញក្រូចឆ្មារ រួចចិត្តជាចំណិតៗតួច រួចយកវាដាំក្នុងទឹក ពី ២០ ទៅ ២៥ នាទី។ បន្ទាប់មក ចាក់ដាក់ចាន រួចយកទៅដាក់នៅតាមកន្លែងមួយចំនួនក្នុងផ្ទះបាយរបស់អ្នក ដើម្បីទទួលបាននូវក្លិនក្រអូបប្រហើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង