រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​បរទេស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ចូល​មក​កម្ពុជា​ពី​១៤​ថ្ងៃ មក​ត្រឹមតែ​៧​ថ្ងៃ ។

យោង​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ លើ​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ របស់​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩, គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​អំពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ដូច​ជា​កែសម្រួល​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​រយៈពេល​១៤​ថ្ងៃ មក​នៅ​ត្រឹម​រយៈពេល​៧​ថ្ងៃ​» ។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា កែសម្រួល​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​រយៈពេល​១៤​ថ្ងៃ មក​នៅ​ត្រឹម​រយៈពេល ៧​ថ្ងៃ ។ កែសម្រួល​លក្ខខណ្ឌ​ធ្វើតេស្ត ចំពោះ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ អ្នកដំណើរ​មក​ពី​បរទេស​ចូល​តាម​ផ្លូវអាកាស ត្រូវធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃ​ទី​៧ ដើម្បី​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស​តាម​ព្រំដែន​គោក ត្រូវធ្វើ​តេស្ត​រហ័ស​ចំនួន​ពីរ​លើក ដែល​លើក​ទី​១ នៅ​ថ្ងៃ​ទី​១ មុន​ពេល​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​៧ ដើម្បី​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ជThe Check in area at departures, Phnom Penh International Airport, Cambodia Photo by David Sutton/themangoroad.com

លើស​ពី​នេះ​ទៅ​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​រក្សា​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ទី​១ ឬ​ដូ​ស​ទី​២ (​ចំពោះ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​រួច ហើយ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ការ​ចាក់​ដូ​ស​ទី​២ តាម​របប​ចាក់​វ៉ាក់សាំង​) ដូចដែល​បាន​អនុវត្ត​រហូត​មក​ដល់​ពេល​នេះ ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា នៅ​ថ្ងៃ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង