រាជធានីភ្នំពេញ៖ បើយើងនិយាយរឿងឈឺសន្លាក់ គ្រប់គ្នាប្រាកដជាគិតថា ការឈឺសន្លាក់នេះកើតមានតែលើមនុស្សចាស់ ប៉ុន្តែមិនដូច្នេះទេ ការឈឺសន្លាក់ក៏អាចកើតមាននៅលើមនុស្សវ័យក្មេងបានដែរ ។

តើអ្នកដឹងទេថា មានទម្លាប់មិនល្អជាច្រើន ដែលអ្នកធ្វើវាជារៀងរាល់ថ្ងៃ ដោយមិនបានគិតដល់ផលប៉ះពាល់សន្លាក់ឆ្អឹងរបស់អ្នក?

តោះ ! មកដឹងពីទម្លាប់មិនល្អទាំង ៥ ដែលអ្នកគួរគិតពិចារណាក្នុងការផ្លាស់ប្តូរវា៖  

១. លើស​ទម្ងន់៖ បើទម្ងន់យើង​​កើន​ត្រឹម ​១ គីឡូ ក៏​ដោយ ក៏​អាច​បង្កើន​សម្ពាធ​​លើ​សន្លាក់​ជង្គង់​ បណ្តាលឱ្យ​ខ្នង ត្រគាក និង​ប្រអប់​ជើង ​ឈឺ​បានដូច​គ្នា ។ បញ្ហា​​លើស​ទម្ងន់​នឹង​​បង្ក​ឱ្យមាន​ការ​ហើម និង​​រលាក​លើរាង​កាយបាន​​ ដូចនេះអ្នក​​គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ និងធ្វើយ៉ាងណារក្សាទម្ងន់ឱ្យ​នៅថេរ ។

២. ទម្លាប់​ចុច​​ទូរស័ព្ទ​ច្រើន ៖ ចុច​ទូរស័ព្ទ​ច្រើន ​​ធ្វើ​ឱ្យសរសៃ​ពួរ​​​ដៃ​ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃរងការ​រលាក ។ លើស​ពី​នេះទម្លាប់​ចុច​ទូរស័ព្ទ​ច្រើន​ក៏​បណ្តាលឱ្យ​​ឆ្អឹង​​ក និង​​សាច់​ដុំ​ស្មា​រង​សម្ពាធ​ ជា​ហេតុ​ឱ្យ​​កន្លែង​ទាំង​នេះ​មាន​បញ្ហា​ បង្ក​ជា​ការ​ឈឺ​ចាប់​បាន​ផង​ដែរ ។

៣. ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង​ចោត (នារី​ៗ) ៖ ស្បែក​ជើង​​​កែង​ចោត​កាន់​តែខ្ពស់ ធ្វើឱ្យ​ទម្ងន់យើង​​ ដាក់​សម្ពាធ​លើ​ចុង​ប្រអប់​ជើង​​ខាង​មុខ ដោយ​ត្រូវ​ធ្វើ​ការ​ទ្រ​ទម្ងន់​ខ្លាំងជាង​មុន ​។ បើ​ពាក់​រាល់​ថ្ងៃ​ទៀត​នោះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​សន្លាក់​ប្រអប់​ជើង​ទៅ​ថ្ងៃ​ខាង​មុខ​ ។

៤. ស្ពាយរបស់​ធ្ងន់ៗ​ ៖ សម្ពាធ​កាបូប​ធ្ងន់​ៗ​ ​ប្រៀប​ដូច​​នឹងការ​បង្កើន​ទម្ងន់ ​ក៏​ជាការ​ដាក់​​សម្ពាធ​​ទៅ​លើ​ផ្នែក​ផ្សេង​ៗរបស់​​សន្លាក់​ឆ្អឹង ពិសេស​ឆ្អឹង​ក និង​ស្មា ​បង្ក​ឱ្យ​​​មាន​បញ្ហា​បាន ដូច្នេះ​គួរ​​លៃ​សម្ពាយ កុំ​ឱ្យធ្ងន់ខ្លាំង​ពេក ។

៥. មិន​សូវ​ពត់​ពែន​ខ្លួន ៖ ចូលចិត្ត​នៅ​ស្ងៀម​​ទ្រឹងៗ មិន​សូវពត់​បត់​បែន​ខ្លួន ក៏មិន​​ល្អសម្រាប់​ឆ្អឹង​សន្លាក់​​​​ដែរ ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​លើក​ឡើង​ថា យូរ​ៗ​ម្តង ក្រោយ​ការ​អង្គុយ​ធ្វើ​ការ​ងារ ឬ​សិក្សា​យូរ ការ​ពត់​ខ្លួន​​ជា​​​សកម្មភាព​ល្អ​មួយ ជួយ​សម្រាល​សម្ពាធ​​​លើ​ឆ្អឹង​សន្លាក់​​​​បាន ។

សកម្មភាព និងទម្លាប់ទាំងនេះហើយមនុស្សខ្លះមិនបានចាប់អារម្មណ៍នោះទេ ទើបពេលពួកគាត់ចាស់បន្តិចពួកគាត់បានជួបនឹងបញ្ហាឈឺសន្លាក់ឆ្អឹងតាមផ្នែកនានានៃរាងកាយ ។ ​ប៉ុន្តែប្រសិនបើលោកមានជំងឺរលាក ឬឈឺសន្លាក់ផ្នែកណាមួយហើយ សូមប្រញាប់ព្យាបាលអោយបានឆាប់ ។

បច្ចុប្បន្ន វិទ្យាសាស្ត្រកាន់តែទំនើប ដូចនេះការព្យាបាលជំងឺសន្លាក់ស្ទើរតែគ្រប់ប្រភេទ មិនមានភាពស្មុគស្មាញនោះទេ ចំណេញពេលវេលា និងលុយកាក់ថែមទៀតផង នោះគឺជាការទទួលឱសថធម្មជាតិដែលជាអ្នកឯកទេសព្យាបាលសន្លាក់តែម្តង ដែលយើងសូមណែនាំលោកអ្នកប្រើថ្នាំ HENPCure ។

HENPCure គឺជាឱសថធម្មជាតិ ព្យាបាលរលាកសន្លាក់ ឆ្អឹង និងសាច់ដុំ ដ៏មានប្រសិទ្ធិភាពខ្ពស់តាំងពីប្រើលើកដំបូង ។ ខាងក្រោមនេះជាប្រភេទសន្លាក់ដែលឱសថ HENPCure អាចព្យាបាលបាន ៖

– ឈឺសន្លាក់សរសៃ

– រលាកសន្លាក់

– ជំងឺរលាកសន្លាក់ឆ្អឹងរាំរ៉ៃ ធ្វើឱ្យមានទឹករំអិលសន្លាក់

– ឈឺខ្នង ឈឺចង្កេះ ឈឺដៃ ជើង

– គៀបសរសៃ ឆ្អឹងខ្នង លានឌីសឆ្អឹងខ្ចី

– លើសជាតិអាស៊ីដ និងហើមដៃ ជើង ។

សូមបញ្ជាក់ផងដែរថា អ្នកមានជំងឺក្រពះ ពោះវៀន ទឹកនោមផ្អែម លើសឈាម ផ្សេងៗមិនប៉ះពាល់ដល់សុខភាពឡើយ ។ ផលិតផល HENPCure ត្រូវបាននាំចូលផ្តាច់មុខពីប្រទេសឥណ្ឌា ដោយក្រុមហ៊ុន ភីស៊ីឌីអ ខូ អិលធីឌី ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ និងមានវិញ្ញាបនបត្រនៅក្រសួងពាណិជ្ជកម្ម លេខ ៖ MOC-00005750 ពណចបព មានសកម្មភាពអាជីវកម្មចម្បង៖ អាហរ័ណនីហរ័ណ (ឱសថ និងបរិក្ខាសុខាភិបាល)  ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ៖ 060 609 996 / 089 609 996 ៕

Facebook: https://www.facebook.com/PCDR.Cambodia

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង