រាជធានី​ភ្នំពេញ ៖ សម្តេច តេ​ជោ​ហ៊ុន សែន បាន​សម្រេច​ដាក់​ខេត្ត​ចំនួន​៤ មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស​ទៀត​នោះ​ទេ ដែល​ក្នុង​នោះ​មាន​ខេត្ត មណ្ឌល​គី​រី រតនគីរី ស្ទឹង​ត្រែង និង​ខេត្តព្រះវិហារ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ថ្លែង​នៅ​ក្នុង​សារ​សំឡេង​នៅ​យប់​ថ្ងៃ​ទី​១០ ខែមេសា​នេះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ការ​ដាក់​មិន​ឲ្យ​ពាក់​ម៉ាស់​នេះ គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំង​៤​ខាងលើ ជា​អ្នក​ជ្រើសរើស និង​សម្រេច​ពាក់ ឬ​មិន​ពាក់​ម៉ាស់​ដោយ​ខ្លួនឯង ។

ទន្ទឹម​នឹង​នេះ​ដែរ បងប្អូន​ដែល​ទៅ​លេង​ខាងក្រៅ​ខេត្ត​ទាំង​៤ ហើយ​ទៅ​លេង​ខេត្ត​ទាំង ៤​នោះ ក៏​ត្រូវ​សម្រេច​ខ្លួនឯង​ថា ត្រូវ​ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស ។ ប៉ុន្តែ​នៅ​ពេល​ចេញពី​ខេត្ត​ទាំង​៤​នេះ បើ​ចូល​ទៅ​ខេត្ត​ផ្សេង​ទៀត គឺ​ត្រូវ​ពាក់​ម៉ាស ជា​កាតព្វកិច្ច​ចាំបាច់​។

រូបតំណាង

សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ទាំង ៤​នេះ ត្រូវ​ប្រុងប្រៀប​ត្រៀម​ធ្វើតេស្ត​រហ័ស ហើយ​ប្រជាពលរដ្ឋ ដែល​មានការ​សង្ស័យ​ក៏​ត្រូវ​ស្វែងរក​ការ​ធ្វើតេស្ត​រហ័សរ​កកូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​ការ​សាកល្បង​ភាពស៊ាំ​ក្នុង​សហគមន៍ ដែល​យើង​បាន​អនុវត្ត​ដោយ​ជោគជ័យ ក្នុង​រយៈពេល​កន្លង​ទៅ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង