ការញ៉ាំអាហារពេលយប់ជ្រៅពេក អាចធ្វើឲ្យអ្នកប្រឈមទៅនឹងបញ្ហាសុខភាពជាច្រើន រាប់ចាប់តាំងពីការឡើងទម្ងន់ និងការឡើងកម្រិតកូលេសស្តេរ៉ុលអាក្រក់ នៅក្នុងរាងកាយ។
គ្រូពេទ្យបានណែនាំថា អ្នកគួរតែញ៉ាំអាហារ ឲ្យបានចប់សព្វគ្រប់ មុនម៉ោង ៧ ល្ងាច ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ ហើយរាងកាយមាំមួន។
ការញ៉ាំអាហារយប់ជ្រៅ អាចបង្កផលវិបាក និងបង្កើនផលអវិជ្ជមានចំពោះទម្ងន់ ថាមពល និងអ័រម៉ូនក្នុងរាងកាយរបស់អ្នក ជាពិសេស សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកមានបញ្ហាកូឡេសស្តេរ៉ូល និងទ្រីគ្លីសេរីត ពីព្រោះ វាអាចបង្កើនការប្រឈមមុខទៅនឹងជំងឺសរសៃឈាមបេះដូង និងជំងឺនានាជាច្រើនទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855