រោគផ្សិត អាចកើតឡើងគ្រប់កន្លែងនៅក្នុងរាងកាយ រួមទាំងមាត់ និងស្បែករបស់អ្នក។ វាក៏អាចចូលនៅក្នុងឈាមបានផងដែរ។

ថ្នាំអង់ទីប៊ីយ៉ូទិក (សម្លាប់បាក់តេរី)
ប្រសិនបើអ្នកប្រើថ្នាំអង់ទីប៊ីយោទិចដូចជាថ្នាំតេត្រាស៊ីគ្លីន ឬអាម៉ុកស៊ីស៊ីលីន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដទៃទៀត ថ្នាំអង់ទីប៊ីយោទិចទាំងនេះក៏អាចសម្លាប់បាក់តេរីល្អៗ ដែលកំពុងគ្រប់គ្រងមេរោគផ្សិតបាន។

ថ្នាំ Corticosteroids
ការប្រើថ្នាំ corticosteroid សម្រាប់ជំងឺហឺតត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងមេរោគផ្សិត។

ធ្មេញ
អ្នកដែលដូរធ្មេញ ឬពាក់ធ្មេញទាំងអស់តែម្តង និងជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមទំនងជាអាចជួបប្រទះបញ្ហានេះ។ ដូច្នេះ ចូរលាងសម្អាតធ្មេញរបស់អ្នកយ៉ាងហ្មត់ចត់រាល់យប់ ដើម្បីការពារការឆ្លង។

ការលាងសម្អាតខ្លាំង និងការបាញ់ទឹករំអិលទ្វារមាស
ផលិតផលមួយចំនួនអាចផ្លាស់ប្តូរកម្រិតជាតិអាស៊ីតនៅក្នុងទ្វាមាសរបស់អ្នក ដែលវាអាចនាំឲ្យមានការលូតលាស់នៃផ្សិត និងលុបបំបាត់បាក់តេរីដែលមានប្រយោជន៍ចេញពីរាងកាយរបស់អ្នក។

អ័រម៉ូន
ការផ្លាស់ប្តូរកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូនចំពោះស្ត្រីដែលមានផ្ទៃពោះ ការបំបៅកូនដោយទឹកដោះម្តាយ ការប្រើការព្យាបាលដោយអ័រម៉ូន ឬការប្រើថ្នាំពន្យារកំណើត អាចនាំអោយមានការឆ្លងមេរោគផ្សិតតាមទ្វារមាស។

សម្លៀកបំពាក់
ការស្លៀកខោទ្រនាប់ (ឬខោខូវប៊យ ឬសម្លៀកបំពាក់ហែលទឹកសើម) អាចបង្កើនកំដៅ និងសំណើមក្នុងទ្វារមាស ដែលជាទីជម្រករបស់ពពួកផ្សិត។

សំឡីអនាម័យ
ចូរផ្លាស់ប្តូរវាឲ្យបានញឹកញាប់ អំឡុងពេលអ្នកមានរដូវ ដើម្បីការពារការឆ្លងមេរោគផ្សិត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង