ទោះបីជា​បេះដូង​ជា​ផ្នែក​តូច​មួយ​រាង​កាយ​ក៏​ដោយ​ វា​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​។​ ចង្វាក់​បេះ​ ដូង​លោត​បន្តបន្ទាប់​ជា​មធ្យម​មាន​ពី​៦០-១០០​ដង​ក្នុង​មួយ​នាទី​ហើយ​ប្រហែលជា​១០០០០០​ដង​ក្នុង​មួយ​ថ្ងៃ​។​ក្នុង​មួយ​នាទីៗ​វា​បូម​ឈាម​ក្នុង​សារពាង្គ​ប្រហែលជា​៥​លី​ត​តាម​រយៈ​ប្រព័ន្ធ​អា​ទែ​ វ៉ែន​ និ​សរសៃឈាម​តូចៗ​។​

ប្រព័ន្ធ​នេះ​មាន​សួត​ដែល​ត្រូវការ​បញ្ចូល​អុកស៊ីហ្សែន​ទៅ​ក្នុង​ឈាម​ ដើម្បី​ធានា​ថា​គ្រប់​កោសិកា​ទាំ​អស់​ដែល​នៅ​ក្នុង​សារពាង្គកាយ​ទទួល​បាន​អុកស៊ីហ្សែន​ដែល​វា​ត្រូវការ​ដើម្បី​បំពេញ​មុខងារ​។​

តើ​បេះ​ដូ​អ្នកមាន​ដំណើរការ​យ៉ាងដូចម្ដេច​
បេះដូង​មាន​ទំងន់​ប្រហែល​២៥០-៣៤០​ក្រាម​ ។​ វា​ចែក​ចេញ​ជា​បួន​ផ្នែក​ ឬ​ថត​។​ ថត​ពីរ​នៅ​ផ្នែក​ខាងលើ​(atrium)​គឺ​ថត​ឆ្វេង​និង​ថត​ស្ដាំ​ ហើយ​ ថត​ពីរ​ទៀត​នៅ​ផ្នែក​ខាងក្រោម​(ventricles)​គឺ​ថត​ឆ្វេង​ និង​ថត​ខាងស្ដាំ​។​ដើម្បី​ឲ្យ​បេះដូង​អ្នក​លោត​ជា​ប្រក្រតី​ ចរន្ត​អគ្គី​ស​នី​ធ្វើ​ឲ្យ​ថត​បេះដូង​ផ្នែក​ខាងលើ​កន្ត្រាក់​។​ បន្ទាប់​មក​សកម្មភាព​អគ្គី​ស​នី​នេះ​នឹង​ ធ្វើ​ដំណើរ​ទៅ​ថត​បេះដូង​នៅ​ផ្នែក​ខាងក្រោម​ ហើយ​បន្ទាប់​មក​វា​នឹង​កន្ត្រាក់​។​

បេះដូង​ផ្នែក​ខាងស្ដាំ​ទទួល​ឈាម​ដែល​គ្មាន​អុក​ស៊ី​សែន​ដែល​បាន​ធ្វើ​ដំណើរ​តាម​រយៈ​វ៉ែន​។​ រាល់​ចង្វាក់បេះដូង​ទាំងអស់​ បេះដូង​បូម​ឈាម​នេះ​ចូល​ទៅ​ក្នុង​សួត​ដែល​កាបូនឌីអុកស៊ីត​ត្រូវ​បាន​បញ្ចេញ​ហើយ​បញ្ចូល​អុក​ស៊ី​សែន​ទៅ​ក្នុង​ឈាម​សារ​ជា​ថ្មី​។​ឈាម​ដែល​លាយ​ជាមួយ​អុក​ស៊ី​សែន​នោះ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សួត​វិញ​តាម​រយៈ​សរសៃឈាម​ផ្នែក​ខាងឆ្វេង​នៃ​បេះដូង​។​ ចាប់ពី​ពេល​នេះ​ទៅ​ឈាម​ដែល​លាយ​ជាមួយ​អុក​ស៊ី​សែន​នេះ​នឹង​ទៅ​ផ្នែក​ផ្សេងៗ​នៃ​បេះដូង​តាម​រយៈ​អា​ទែ​ និង​សរសៃឈាម​ផ្សេងៗ​ទៀត​។​ បន្ទាប់​មក​ឈាម​នោះ​នឹង​ត្រឡប់​ទៅ​កាន់​បេះដូង​វិញ​តាម​រយៈ​វ៉ែន​ ហើយនឹង​បន្ត​វដ្ដ​នេះ​ទៀត​។​

តើ​មនុស្ស​ស្រី​ខុស​គ្នា​យ៉ាងដូចម្ដេច​
នៅ​ពេល​ដែល​មាន​ជំងឺ​បេះដូង​កើតឡើង​ជំងឺ​ទាំងនោះ​មាន​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​ រោគវិនិច្ឆ័យ​ និង​វិធី​ព្យាបាល​ ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់​។​

សម្ពាធ​ឈាម​
គ្រប់ពេលវេលា​ដែល​បេះដូង​របស់​អ្នក​លោត​ វា​បូម​ឈាម​ចូល​ទៅ​ក្នុង​សរសៃឈាម​។​ សម្ពាធ​ឈាម​គឺជា​
សម្ពាធ​មួយ​នៅ​ពេល​ដែល​ឈាម​ហូរ​តាម​រយៈ​សរសៃឈាម​។​ សម្ពាធ​ឈាម​ដែល​មាន​កំរិត​ខ្ពស់​ហៅ​ថា​ សម្ពាធ​ឈាម​ផ្នែក​ខាងលើ​(systolic​ pressure)​ គឺ​នៅ​ពេល​ដែល​បេះដូង​រួម​តូច​ ហើយ​បូម​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​បេះដូង​។​

នៅ​ពេល​ដែល​បេះដូង​សំរាក​នៅ​ចន្លោះ​ការ​លោត​នៃ​បេះដូង​នោះ​ សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​។​ នេះ​ហៅ​ថា​សម្ពាធ​ឈាម​ផ្នែក​ខាងក្រោម​(diastolic​ pressure)​។​ សម្ពាធ​ឈាម​អ្នក​មិន​ត្រូវ​ខ្ពស់​ជាង​១៤០/៩០mmHg(១៤០​សម្ពាធ​ឈាម​ផ្នែក​ខាងលើ​ ហើយ​ ៩០​សម្ពាធ​ឈាម​ផ្នែក​ខាងក្រោម​)​។​ នៅ​ក្នុង​ស្ថានភាព​ជាក់លាក់​មួយ​ដូច​ជា​ ជំងឺ​ទឹកនោមផ្អែម​ អ្នក​គួរតែ​ព្យាយាម​កាត់​បន្ថយ​សម្ពាធ​ឈាម​ឲ្យ​បាន​ទាប​ជាង​នេះ​។​

ទាំង​សម្ពាធ​ឈាម​ផ្នែក​ខាងលើ​ (systolic​ pressure)​និង​សម្ពាធ​ឈាម​ផ្នែក​ខាងក្រោម​(diastolic​ pressure)​សុទ្ធតែ​សំខាន់​ដូច​គ្នា​ ហើយ​ប្រសិនបើ​សម្ពាធ​ឈាម​ណាមួយ​ឡើង​ខ្ពស់​នោះ​គេ​ហៅ​ថា​ជំងឺលើសឈាម​ហើយ​សម្ពាធ​ឈាម​ទាប​គេ​ហៅ​ថា​ជំ​ងឹ​សម្ពាធ​ឈាម​ទាប​។​
មាន​វិធី​ជា​ច​ច្រើន​ដើម្បី​វាស់​សម្ពាធ​ឈាម​។​

Sphygmomanometer​ គ្រូពេទ្យ​នឹង​រុំ​ដៃ​អ្នក​ជាមួយនឹង​ប្រដាប់​ម្យ៉ាង​ដើម្បី​វាស់​សម្ពាធ​ឈាម​ (cuff)​នៅ​ដើមដៃ​ហើយនឹង​បំប៉ោង​cuff​ បន្ទាប់​មក​គាត់​នឹង​ស្ដាប់​ជីពចរ​ជាមួយនឹង​ឧបករណ៍​ស្តាប់​បេះដូង​។​

នៅ​ពេល​ដែល​គ្រូពេទ្យ​បានឮ​សំលេង​ជីពចរ​ជា​លើក​ដំបូង​នោះ​ នោះ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​(systolic)​ត្រូវ​បាន​វាស់​។​ សម្ពាធ​ឈាម​ដែល​នៅ​ក្នុង​ប្រដាប់​រុំ​ដើម្បី​វាស់​សម្ពាធ​ឈាម​នោះ​(cuff)​នឹង​លា​ចេញ​បន្តិច​ម្ដងៗ​ ហើយ​សំលេង​ជីពចរ​
ក៏​ក្លាយជា​ខ្សោយ​រហូត​ដល់​វា​បាត់​រូ​បរាង្គ​ ហើយ​នៅ​ពេល​នោះ​សម្ពាធ​ឈាម​ទាប​(diastolic)​ ត្រូវ​បាន​វាស់​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង