ស៊ុត គឺជាអាហារដ៏ល្អបំផុតមួយដែលផ្ទុកទៅដោយវីតាមីន B6 និង B5។ នៅពេលយើងនិយាយដល់ចំណង់ផ្លូវភេទ ស៊ុតអាចជួយបានច្រើនយ៉ាង ព្រមទាំងមិនអោយមានភាពតានតឹងក្នុងអារម្មណ៍ទៀតផង។

ស៊ុត ជាអាហារមួយប្រភេទដែលជួយធ្វើអោយអ្នក ៖

– មានអារម្មណ៍ស្ងប់ស្ងាត់ក្នុងពេលរួមភេទ
– កាត់បន្ថយកត្តាប្រឈមនឹងបញ្ហាថប់អារម្មណ៍
– ទប់ស្កាត់ការឆាប់ចេញទឹកកាមពេក។

ការទទួលទានស៊ុតស្ងោរ ឬឆៅមុនពេលរួមភេទ អាចជាបង្កើនចំណង់ផ្លូវភេទ ព្រមទាំងផ្តល់ថាមពលនៅលើគ្រែទៀតផង។ ស៊ុតក៏ទៅជួយថែរក្សាកម្រិតអ័រម៉ូនជាច្រើនក្នុងរាងកាយមនុស្សដែរ។

ដូច្នេះ ការញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃ នឹងជួយការពារអ្នកមិនអោយមានការបារម្ភខាងផ្លូវភេទបាន៕