ប្រមាណជា ១៥ ភាគរយនៃគូស្វាមីភរិយាមិនអាចមានកូនបាន។ នេះមានន័យ ថាពួកគេមិនអាចមានកូនបាន ទោះបីជាពួកគេមានការរួមភេទញឹកញាប់ដោយមិនបានការពារ ឬយូរជាងមួយឆ្នាំ។ ពាក់កណ្តាលនៃគូស្វាមីភរិយាដែលគ្មានកូន គឺបណ្តាលមកពីបុរស។ គ្មានកូនលើបុរស អាចដោយសារតែការផលិតមេជីវិតឈ្មោលទាបពេក មេជីវិតឈ្មោលមិនធ្វើចលនា ឬស្ទះផ្លូវនៃមេជីវិតឈ្មោល។

ការមានជំងឺ ការរងរបួស បញ្ហាសុខភាពរ៉ាំរ៉ៃ ជម្រើសនៃរបៀបរស់នៅ និងកត្តាផ្សេងៗទៀតអាចដើរតួនាទីយ៉ាងសំខាន់ ដែលបណ្តាលអោយអ្នកគ្មានកូន។ គ្មានកូន អាចជាភាពតានតឹង ប៉ុន្តែ ការព្យាបាលមួយចំនួនអាចជួយអ្នកបាន។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗមួយចំនួនដែលអ្នកអាចយកទៅអនុវត្តនៅឯផ្ទះ ដើម្បីបង្កើនឱកាសរបស់អ្នកក្នុងការសម្រេចបាននូវការមានផ្ទៃពោះ ៖

• បង្កើនការរួមភេទអោយបានញឹកញាប់ ៖ រួមភេទជារៀងរាល់ថ្ងៃ ឬនៅជុំវិញពេលវេលានៃការបញ្ចេញពងរបស់ស្ត្រីអាចបង្កើនឱកាសរបស់អ្នកក្នុងការមានផ្ទៃពោះ។ ទោះជាយ៉ាងណា ការបញ្ចេញទឹកកាមញឹកញាប់ពេកអាចបន្ថយចំនួនមេជីវិតឈ្មោលរបស់មនុស្សប្រុស។

• រួមភេទ នៅពេលដែលការបង្កកំណើតចាប់ផ្តើម ៖ ស្ត្រីម្នាក់អាចមានផ្ទៃពោះក្នុងអំឡុងពេលនៃការបញ្ចេញពង ដែលកើតឡើងនៅពាក់កណ្តាលនៃវដ្តរដូវ។ ជាទូទៅ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍អោយមានការរួមភេទជារៀងរាល់ពីរថ្ងៃនៅជុំវិញពេលវេលាថ្ងៃបញ្ចេញពង ព្រោះវានឹងធានាថា មេជីវិតឈ្មោលអាចរស់នៅច្រើនថ្ងៃ ពេលដែលការមានផ្ទៃពោះអាចកើតឡើងបាន។

• ជៀសវាងការប្រើប្រេងរំអិល ៖ ផលិតផលមួយចំនួន និងទឹកមាត់ត្រូវបានគេបង្ហាញថា អាចកាត់បន្ថយចលនារបស់មេជីវិតឈ្មោល។ សូមសាកសួរគ្រូពេទ្យរបស់អ្នក អំពីប្រេងរំអិលដែលមានសុវត្ថិភាពដល់មេជីវិតឈ្មោលរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង