អាការៈឈឺចង្កេះ កើតមានជាទូទៅលើមនុស្សជាច្រើននៅពេលណាមួយនៃជីវិតរបស់ពួកគេ។ ជាធម្មតា វាជាការមានអារម្មណ៍ឈឺចាប់ តឹង ឬជាប់នៅលើចង្កេះរបស់អ្នក។

ការឈឺចាប់អាចកើតមានឡើងដោយសារស្ថានភាពរាងកាយមិនល្អនៅពេលដែលអ្នកអង្គុយ ឈរ ចំកោងខ្លួន ឬលើកវត្ថុអ្វីមួយមិនបានត្រឹមត្រូវ។ ការឈឺចង្កេះ ជាទូទៅមិនមែនជាបញ្ហាធ្ងន់ធ្ងរពេកនោះទេ ក្នុងករណីភាគច្រើន វានឹងបាត់ទៅវិញក្នុងរយៈពេល ១២ សប្តាហ៍។

គេអាចព្យាបាលការឈឺចង្កេះបានជាសះស្បើយ ដោយការប្រើថ្នាំបំបាត់ការឈឺចាប់ និងការនៅតែបន្តធ្វើចលនា។ ការរក្សាអោយចង្កេះខ្លាំង និងទ្រទម្ងន់បានល្អ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីជៀសវាងការឈឺចង្កេះ។ ការហាត់ប្រាណបានទៀងទាត់ ការរក្សាស្ថានភាពរាងកាយអោយបានល្អ និងលើកវត្ថុអ្វីមួយអោយបានត្រឹមត្រូវ ក៏អាចជួយអ្នកបានផងដែរ។

ប្រសិនបើអ្នកមានការឈឺចង្កេះម្តងហើយម្តងទៀត សូមអនុវត្តដូចខាងក្រោម ៖

• សម្រកទម្ងន់ ៖ ការលើសទម្ងន់ខ្លាំងពេកអាចធ្វើអោយតឹងសាចដុំចង្កេះ។ អ្នកអាចប្រើវិធីគណនាទម្ងន់ ដើម្បីរក្សាទម្ងន់អោយមានសុខភាពល្អ។
• ពាក់ស្បែកជើងដែលមានកែងរៀបស្មើ ព្រោះវាអាចជួយកាត់បន្ថយសម្ពាធមកលើចង្កេះបានផងដែរ។
• ជៀសវាងការធ្វើចលនាភ្លាមៗ
• ព្យាយាមបន្ថយភាពតានតឹង ព្រោះវាអាចជាមូលហេតុធ្វើអោយការឈឺចង្កេះកាន់តែអាក្រក់ឡើង។
• ត្រូវសកម្ម ដូចជាការហាត់ប្រាណដោយការដើរ ហែលទឹក គឺជាវិធីការពារការឈឺចង្កេះ ដ៏ប្រសើរបំផុត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង