រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ទី​០៤ ខែមីនា​នេះ​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​អូ​មី​ក្រុង​ថ្មី​ចំនួន​៣៦៦​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ឆ្លង​ក្នុង​សហគមន៍​កើនឡើង​១០៣១០​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​៥​នាក់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​អូ​មី​ក្រុង​ថ្មី​៣៦៦​នាក់ ក្នុង​នោះ​មាន​ឆ្លង​សហគមន៍ ៣៤០​នាក់ និង​អ្នកដំណើរ​មាន​២៦​នាក់ ហើយ​ជា​សះស្បើយ ៥០៧​នាក់ ។
ទន្ទឹម​នឹង​នោះ​ដែរ កម្ពុជា​យើង​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​សរុប​កើនឡើង​រហូត​ដល់​១០៣១០​នាក់​ហើយ ។

សូម​បញ្ជាក់​ថា ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩​សរុប​កើន ១៣១៧៣៨​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ១២៥៥៣៦ នាក់ និង​ស្លាប់​ថ្មី ៥​នាក់ (​មិន​បាន​ចាក់​វ៉ាក់សាំង​០​នាក់​) សរុប​ស្លាប់ ៣០៣៨​នាក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង