រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៣ ខែមីនា​នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​ថ្មី​៣៦៨​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ឆ្លង​ក្នុង​សហគមន៍​សរុបកើនឡើង​រហូត​ដល់​៩៩៧០​នាក់ ។

ក្រសួង​បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​អូ​មី​ក្រុង​ជាង​៣០០​នាក់ និង​ជា​សះស្បើយ​មាន​៤០២​នាក់ ខណៈ​មាន​ស្លាប់​ថ្មី​ម្នាក់​ផង​ដែរ ហើយ​ករណី​នាំ​ចូល​ពី​ក្រៅ​មាន​២៥​នាក់ ចំណែក​ឆ្លង​ក្នុង​សហគមន៍សរុបវិញ​បាន​ហក់​ឡើង​ជិត​១​ម៉ឺន​នាក់​ហើយ (៩៩៧០​នាក់​)​។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​១៣១,៣៧២​នាក់ និង​អ្នកជា​សះស្បើយ​១២៥,០២៩​នាក់ ហើយ​អ្នក​ស្លាប់ ៣,០៣៣​នាក់​ហើយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង