​ខណៈពេល​ដែល​ស្ត្រី​គ្រប់​គ្នា​តែងតែ​ចង់​ឲ្យ​ការមក​រដូវ​ខែរប​ស់​ខ្លួន​កើតឡើង​ជា​រៀងរាល់​ខែ​នោះ​ទៀងទាត់ តែ​បែរជា​មិនដឹង​ថា​គួរ​ធ្វើ​ដូចម្តេច​ទៅវិញ​។ ដូច្នេះ ជំនួស​ឲ្យ​ការប្រើប្រាស់​ថ្នាំលេប​ដើម្បី​ព្យាបាល​ការ​មក​រដូវ​ទៀងទាត់ មក​សាកល្បង​វិធី​ពីរ​យ៉ាង​ខាងក្រោម​នេះ​សិន​ទៅ ព្រោះ​វា​គឺជា​រឿង​ធម្មជាតិ​សុទ្ធសាធ​។

​បន្ថយ​អារម្មណ៍​តានតឹង និង​លុបបំបាត់​ស្ត្រេ​ស​
​ស្ត្រេ​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​មិន​មក​រដូវ​។ យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ស្ត្រេ​សពិត​ជា​ផ្តល់​ភាព​ល្អក់កករ​ច្រើន​ដល់​ខ្លួនឯង​ចេញ​ពី​ក្នុង​មក​តែម្តង​។ ការ​តាំងសមាធិ ការ​បន្ធូរ​អារម្មណ៍ និង​ហាត់​ក្បាច់​យូ​ហ្គា ច្រើន​តែ​អាច​ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល​បាន​។ ដោយ​យោង​ទៅតាម​អ្នក​ស្រាវជ្រាវ​ជាច្រើន​បានឲ្យដឹងថា ស្ត្រេ​ស និង​ការកើនឡើង​នៃ​ចំនួន​អ័រម៉ូន Cortisol ក្នុង​ខ្លួន វា​នឹង​នាំ​ឲ្យ​ក្រ​ជ្រុះ​អូ​វ៉ុល ឬ​មិន​ងាយ​មាន​កូន​បាន​។ ការគ្រប់គ្រង​ស្ត្រេ​ស និង​កាត់បន្ថយ​វា នឹង​ទាញ​ពេលវេលា​នៃ​ការ​ជ្រុះ​អូ​វ៉ុល​មករក​សភាព​ដើម​វិញ ព្រមទាំង​មក​រដូវ​ទៀងទាត់​ទៀត​។

​រួមភេទ​
​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ជាច្រើន​ដើម្បីឲ្យរ​ដូវ​មក​ទៀងទាត់​នោះ​គឺ​ការចាប់​ដៃគូ​ដើម្បី​រួម​ភេទ​ជាមួយគ្នា​។ មែន​ហើយ ការធ្វើ​បែបនេះ​វា​នឹង​ជួយ​ឲ្យ​សាច់ដុំ​នៅ​ទ្វារមាស​ធូរ ដើម្បី​បញ្ចេញ​នូវ​កោសិកា​រងាប់ៗ​ពី​ក្នុង​ស្បូន​បាន​អស់​ល្អ​។ រឿង​នេះ​មិន​ប្រាកដ​ថា​អញ្ចឹង​ទាំងអស់​ទេ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​គួរ​សាកល្បង​។

ដូច​យើង​ទាំងអស់គ្នា​ធ្លាប់​ដឹង​ហើយ​ថា រាងកាយ​មនុស្ស​យើង​ម្នាក់ៗ សុទ្ធតែ​មាន​លក្ខណៈ​ខុសៗ​គ្នា ដូច្នេះ​ការឆ្លើយតប​នឹង​វិធីសាស្ត្រ​ខាងលើ​ក៏​មាន​លក្ខណៈ​ខុសៗ​គ្នា​ដែរ​។ ខណៈពេល​ដែល​គ្មាន​វិធីសាស្ត្រ​ណាមួយ​ជួយ​ធានាថា​មាន​ប្រសិទ្ធភាព​មួយរយ​ភាគរយ​ជួយ​ឲ្យ​រដូវ​មក​ទៀង​នោះ តែ​វិធីសាស្ត្រ​ទាំងពីរ​ខាងលើ​មាន​សុវត្ថិភាព​ណាស់​ក្នុង​ការសាកល្បង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង