​ពង​ទា​ចៀន និង​បន្លែ
​អាហារ​ប្រភេទ​ណាស់ មាន​សារៈសំខាន់ និង​ផ្តល់​នូវ​សុខភាព​ល្អ​បំផុត ជាពិសេស សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ ពង​ទា​ចៀន និង​បន្លែ ពោរពេញ​ទៅដោយ​ជីវជាតិ និង​ប្រូតេអ៊ីន ដែល​រាងកាយ​អ្នក​ត្រូវ សម្រាប់​បំពេញ​ការងារ ដែល​នៅសល់​ទាំង​ប៉ុន្មាន​។ ចូរ​ញ៉ាំ​ផ្លែ​ប៉ោម​មួយទៀត រឹតតែ​ប្រសើរ​។​

​សាំង​វ៉ិ​ច និង​ទឹក​បន្លែ ឬ​ផ្លែឈើ​ពណ៌​បៃតង​
​ទឹក​ផ្លែឈើ ឬ​បន្លែ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ខុសៗ​គ្នា ដូច្នេះ យក​ល្អ អ្នក​គួរតែ​លាយ ឬ​ឆ្លាស់គ្នា​ញ៉ាំ​ទៅ​។ អាហារ​ថ្ងៃត្រង់​បែបនេះ មាន​វីតាមីន ប្រូតេអ៊ីន ជាតិ​រ៉ែ និង​ជាតិ​សរសៃ​យ៉ាងច្រើន ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្វាហាប់ និង​រស់​រវើក​។​

​ចេក និង​គ្រាប់​ធញ្ញជាតិ​
​បើសិន​ជា​អ្នក​ចូលចិត្ត​គ្រាប់​ផ្លែឈើ អាហារ​នេះ គឺ​សាក​សម​នឹង​អ្នក​បំផុត​ហើយ សម្រាប់​ថ្ងៃ​ត្រង់នេះ​។ អ្នក​អាច​លាយ​ចេក និង​គ្រាប់​ធញ្ញជាតិ ជាមួយនឹង​ទឹកដោះគោ​ជូរ​មួយ​កែវ ធានាថា អ្នក​លែង​ងងុយគេង​ទៀតហើយ​។​

​សាំង​វ៉ិ​ច និង​ដំឡូង​ដុត​
​សាកល្បង​ដំឡូងបារាំង​ដុត​មើល​។ វា​អាច​ធ្វើឲ្យ​អ្នក​មានកម្លាំង និង​មាន​អារម្មណ៍​ល្អ ដើម្បី​ធ្វើការ​ទៀតផង​។​

​សាឡា​ដស៍​
​សាឡា​ដស៍ ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​ដែល​ងងុយគេង និង​ចង់​សម្រក​ទម្ងន់ ប្រកបដោយ​សុវត្ថិភាព និង​សុខភាព​ល្អ​។ ក្នុង​សាឡា​ដស៍ អ្នក​អាច​បន្ថែម​ពង​ទា និង​សាច់​បន្តិចបន្តួច​បាន ប្រសិន​ជា​អ្នក​យល់ថា បន្លែ​ទរ​ទេ​វា​មិនសូវ​ឆ្ងាញ់​។​

​ទឹកដោះគោ​ជូរ​
​អ្នក​ប្រហែលជា​គិតថា ញ៉ាំ​មិន​ឆ្អែត ប៉ុន្តែ អ្នក​អាច​សា​កបាន​។ ម្យ៉ាងវិញទៀត អ្នក​អាច​បន្ថែម​ពពួក​បឺរី ដើម្បី​រសជាតិ​កាន់តែ​ឆ្ងាញ់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង