មនុស្សភាគច្រើនមិនបានដឹងទេថា ការញ៉ាំទឹកក្រូចញឹកញាប់ នឹងធ្វើឲ្យប្រឈមទៅនឹងបញ្ហាសុខភាពដ៏គួរឲ្យខ្លាច។

មនុស្សភាគច្រើន ដឹងហើយថា ទឹកក្រូចមិនល្អ ប៉ុន្តែ ពួកគេនៅតែញ៉ាំ តើហេតុអ្វីទៅ? នរណាអាចឆ្លើយបាន?

កូនក្មេង ឬមនុស្សជំទង់មួយចំនួន ឲ្យតែញ៉ាំអីរួច គឺដឹងតែផឹកទឹកក្រូច។ មនុស្សមួយចំនួន ក៏គិតឃើញទៀតថា ការញ៉ាំទឹកក្រូច អាចជួយបញ្ចុះគីឡូ ឬដុតកម្ចាត់ជាតិខ្លាញ់ … ប៉ុន្តែ វាមិនមែនជាការពិតនោះទេ។

សារធាតុបំពាក់ពណ៍ បន្ថែមរសជាតិ ឬជាតិស្ករសិប្បនិម្មិត ដែលមាននៅក្នុងទឹកក្រូច គឺជាសារធាតុគ្រោះថ្នាក់បំផុត ដែលមនុស្សគ្រប់គ្នាគួរចៀសវាង។

១ មូលហេតុទីមួយ គឺវានឹងធ្វើឲ្យអ្នកបាត់បង់កាឡូរី និងសារធាតុចិញ្ចឹមចាំបាច់ សម្រាប់រាងកាយ
២ ទឹកក្រូច អាចបង្កផលវិបាកចំពោះក្រពះពោះវៀន
៣ ទឹកក្រូច ធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺទឹកនោមផ្អែមខ្លាំងបំផុត
៤ ទឹកក្រូច ធ្វើឲ្យអ្នកធាត់លើសទម្ងន់
៥ ទឹកក្រូច ធ្វើឲ្យអ្នកមានជំងឺមាត់ធ្មេញ (ពុកធ្មេញ)
៦ ទឹកក្រូច ធ្វើឲ្យអ្នកខ្វះជាតិទឹក
៧ ទឹកក្រូច ធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺបេះដូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង