រោគសញ្ញានៃការអស់រដូវ ដូចចា ការមករដូវលែងទៀងទាត់ ការស្ងួតទ្វារមាស និងការផ្លាស់ប្តូរអារម្មណ៍ … ជាអ្វីដែលស្រ្តីគ្រប់រូប គួរតែដឹង និងយកចិត្តទុកដាក់ឲ្យមែនទែន។

ស្រ្តីគ្រប់រូបមិនប្រាថ្នាជួប បញ្ហា ឬរោគសញ្ញាទាំងនេះនោះឡើយ ប៉ុន្តែ វាជារឿងដែលចៀសមិនផុត សម្រាប់ជីវិតជាមនុស្សស្រី។ ការមករដូវ គឺជារឿងល្អ និងជួយឲ្យស្រ្តីមានសុខភាពល្អ យ៉ាងណាមិញ ក្រោយពេលអស់រដូវ ក៏មិនប្រាកដថា សុខភាពរបស់អ្នកត្រូវចុះខ្សោយដែរ ប៉ុន្តែ អ្នកគួរតែយកចិត្តទុកដាក់ និងប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ឲ្យបានទៀងទាត់ និងញឹកញាប់តាមដែលអ្នកអាចធ្វើទៅបាន។

ខាងក្រោមនេះ គឺជាសញ្ញាទាំង ១០ ដែលបញ្ជាក់ថា អ្នកជិតអស់រដូវហើយ ៖

1. រដូវមកលែងទៀងទាត់ ជួនកាលមាន ជួនកាលអត់ ជួនកាលខ្លី ជួនកាលវែង
2. ស្ងួតទ្វារមាស ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន
3. ចំណង់ផ្លូវភេទ នឹងចាប់ផ្តើមចុះខ្សោយជាបណ្តើរៗ
4. ឈឺចាប់ដោះ
5. ឈឺក្បាល
6. មានអារម្មណ៍ថាក្តៅក្រហល់ក្រហាយ
7. ចង្វាក់បេះដូងលោតខុសធម្មតា
8. ឈឺសន្លាក់
9. ប្រឈមទៅនឹងជំងឺពុកឆ្អឹង
10. នោមញឹក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង