ការចាក់ទឹកក្រៅពាង ជាវិធីសាស្រ្តពន្យារកំណើត ដែលគូស្វាមីភរិយាមួយចំនួនបានជ្រើសរើស ប៉ុន្តែ លទ្ធផល គឺវាមិនមានប្រសិទ្ធភាពខ្ពស់ ដូចការរំពឹងទុកឡើយ។

ការចាក់ទឹកក្រៅពាង គឺជាពន្យារកំណើតបែបធម្មជាតិ ដែលតម្រូវឲ្យបុរសភេទ ដកប្រដាប់ភេទចេញពីទ្វារមាសស្រ្តី មុនពេលឈានដល់ចំណុចកំពូល ដើម្បីការពារមិនឲ្យទឹកកាម ចូលក្នុងទ្វារមាសស្រ្តី ដែលជាហេតុនាំឲ្យមានកូន។

ការចាក់ទឹកក្រៅពាង ទាមទារឲ្យបុរសមានការតាំងចិត្ត និងទប់អារម្មណ៍ឲ្យបានខ្ពស់ ពីព្រោះ កំពុងតែស្រួលផង ស្រាប់តែត្រូវដក ហើយបញ្ចេញទឹកកាមនៅខាងក្រៅទៅវិញ។

ការចាក់ទឹកក្រៅពាង មិនអាចមានប្រសិទ្ធភាពខ្ពស់ ១០០ ភាគរយឡើយ ពីព្រោះ អំឡុងពេលរួមភេទ ទឹកកាមរបស់អ្នកបានលេញចេញតិចៗរួចទៅហើយ ហើយទឹកកាមតែកន្លះដំណក់ ក៏គ្រប់គ្រាន់នឹងធ្វើឲ្យស្រ្តីមានផ្ទៃពោះដែរ។

ការចាក់ទឹកក្រៅពាង អាចមានប្រសិទ្ធភាពប្រហែលជា ៨០ ភាគរយប៉ុណ្ណោះ ដែលនេះគឺមានន័យថា ក្នុងចំណោមស្រ្តី ១០ នាក់ មាន ២ នាក់ អាចនឹងមានកូន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង