Join with Health.com.kh on Telegram

ខណៈពេលដែលអ្នកបង្ហាញភាពរីករាយ ក្រោយពេលជិតបានឃើញមុខ កូនជាទីស្រឡាញ់របស់អ្នក អ្នកក៏ប្រហែលជានឹងត្រូវ ប្រឈមនឹងបញ្ហាជាច្រើនផងដែរ។

អំឡុងពេលចុងក្រោយនៃការមានផ្ទៃពោះ វាមានរឿងរ៉ាវនានា ដែលអ្នកត្រូវឆ្លងកាត់ឲ្យបាន ដែលមានដូចជា ៖

១ គេងមិនសូវលក់ ៖ ដូច្នេះ អ្នកគួរតែសម្រួលអារម្មណ៍ ឬហាត់ប្រាណមុននឹងចូលគេង
២ ឈឺខ្នង ឈឺចង្កេះ ៖ ដូច្នេះ អ្នកគួរតែសម្រាក ម៉ាស្សា ឬហាត់យូហ្កា
៣ រមួលក្រពើ ៖ ដូច្នេះអ្នកគួរតែញ៉ាំទឹក សម្រាក និងញ៉ាំអាហារមានវីតាមីន
៤ ពិបាកដកដង្ហើម ៖ ដូច្នេះ អ្នកគួរតែគេងកល់ខ្នើយឲ្យខ្ពស់បន្តិច
៥ អស់កម្លាំង ៖ ដូច្នេះ អ្នកគួរញ៉ាំឲ្យបានច្រើនជាងមុន
៦ ឈឺក្រពះ ឬក្រហាយដើមទ្រូង ៖ កុំញ៉ាំអាហារផ្តេសផ្តាស
៧ កន្ត្រាក់ ៖ អ្នកគួរជួបអ្នកជំនាញ ដើម្បីសិក្សាបញ្ហានេះបន្ថែម
៨ ឈឺឆ្អឹងត្រគាក ៖ ដូច្នេះ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន
៩ នោមញឹក ៖ ដូច្នេះ អ្នកគួរតែពិនិត្យមើលភេសជ្ជៈដែលអ្នកទទួលទាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង