ការរមួលក្រពើ គឺជាការឈឺចាប់ខ្លាំងភ្លាមៗ ដោយសារតែការកន្ត្រាក់ ឬទាញសាច់ដុំ។ វាអាចមានរយៈពេលបីបួនវិនាទី ឬរហូតដល់ប៉ុន្មាននាទីឯណោះ។ វាពិតជាឈឺចាប់ខ្លាំង ប៉ុន្តែ ជារឿយៗ វានឹងបាត់ទៅវិញតិចៗដោយខ្លួនឯង។

មូលហេតុនៃការរមួលក្រពើនេះ គឺបណ្តាលមកពីកង្វះសារធាតុសូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម ឬការទទួលទានទឹកមិនបានគ្រប់គ្រាន់។

ក្រៅពីនេះ វាអាចបណ្តាលមកពីការប្រើសាច់ដុំជើងខ្លាំងពេក ជាពិសេស ចំពោះកីឡាករបាល់ទាត់ អ្នកហាត់ប្រាណ ឬអ្នកប្រើកម្លាំងច្រើនពេក។

តើវាគ្រោះថ្នាក់ទេ?

ជាការពិត វាមិនមែនជារឿងដែលអ្នកគួរបារម្ភឡើយ ប៉ុន្តែ វាអាចនឹងគ្រោះថ្នាក់ប្រសិនវាកើតឡើងញឹកញាប់ ជាពិសេស អំឡុងពេលអ្នកបើកបរ ឬហែលទឹក។ ដូច្នេះ បើអាច អ្នកគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យរបស់អ្នក។

វិធីការពារ

១ បំពេញសារធាតុដែលបាត់បង់ខាងលើ ដោយការទទួលទានអាហារឲ្យបានគ្រប់គ្រាន់
២ កុំប្រើកម្លាំង ហាត់ប្រាណ ឬធ្វើការជ្រុលហួស
៣ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៕