ទឹកភ្លោះ ដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការការពារទារករបស់អ្នក ឲ្យមានសុវត្ថិភាព និងសុខភាពល្អ អំឡុងពេលមានផ្ទៃពោះ។

• ទឹកភ្លោះ ជួយធ្វើឲ្យទារកមានភាពកក់ក្តៅ និងផាសុកភាពនៅក្នុងពោះ

• វាដើរតួនាទីជាអ្នកទទួលសម្ពាធ ឬការរងរបួសនានា ពីបរិកាសកាសខាងក្រៅ ជាពិសេស ពេលម្តាយទទួលរងការប៉ះទង្គិចចំផ្ទៃពោះ

• ទឹកភ្លោះ ដើរតួនាទីជាសារធាតុប្រេងរំអិល ដែលជួយការពារការជាប់គ្នារវាងសរីរាង្គពោះម្តាយ និងកូនក្នុងផ្ទៃ

• ទឹកភ្លោះ ជួយកុមាររីកលូតលាស់បានល្អ

• ទឹកភ្លោះ អនុញ្ញាតឲ្យកូនរបស់អ្នកធ្វើចលនា ហាត់ប្រាណ និងកម្រើកដៃជើងបានដោយសេរី

• ទឹកភ្លោះ ការពារកូនរបស់អ្នកពីការឆ្លងមេរោគនានា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង