វិធីសាស្រ្តធម្មជាតិ
តើអ្នកកំពុងសម្លឹងរកមើលអាហារ ឬវិធីសាស្ត្រនានាសម្រាប់ជីវិតផ្លូវភេទរបស់អ្នក? មានរឿងជាច្រើនដែលអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីអាចជួយបង្កើនចំណង់ផ្លូវភេទ និងគុណភាពជីវិតផ្លូវភេទរបស់អ្នក។

១. ព្យាយាមញ៉ាំផ្លែឈើមួយចំនួន ជាពិសេស ចេក និងផ្លែប័រ ពីព្រោះវាអាចបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និងលើកកម្ពស់ជីវិតផ្លូវភេទដែលមានសុខភាពល្អ។

២. ព្យាយាមញ៉ាំសូកូឡា ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសប្បាយផ្លូវភេទ។

៣. បង្កើនទំនុកចិត្តលើខ្លួនឯង ពីព្រោះវិធីដែលអ្នកមានអារម្មណ៍អំពីរាងកាយរបស់អ្នក អាចប៉ះពាល់ដល់អារម្មណ៍ដែលអ្នកមាន ចំពោះការរួមភេទ។

៤. ការញ៉ាំស្រាមួយកែវ អាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងបង្កើនចំណាប់អារម្មណ៍របស់អ្នកក្នុងការរួមភេទ និងការការឈានដល់ចំនុចកំពូលដែរ។

៥. ចំណាយពេលដើម្បីធ្វើសមាធិ និងបន្ថយភាពតានតឹង៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here