មេរោគបំប្លែងថ្មី អូមីក្រុង ទំនងបំបែកខ្លួននៅបំពង់កជាជាងសួត ។ ហេតុដូច្នេះហើយបាន ជាវាឆ្លងលឿន ប៉ុន្តែមិនសូវបង្កអោយស្លាប់ឬក៏ មានជំងឺធ្ងន់ធ្ងរ។

ការសិក្សាចំនួនប្រាំមួយបានរកឃើញថា អូមីក្រុង ទំនង មិនធ្វើឱ្យ ខូចសួត របស់មនុស្សច្រើនដូចមេរោគប្រភេទដែលតា និង មេរោគកូវីដ១៩ ជំនាន់មុនៗឡើយ។

មេរោគនេះបំបែកខ្លួនបង្កើតកូនចៅនៅផ្លូវដង្ហើមផ្នែកខាងលើគឺនៅបំពង់កនិងច្រមុះ។ ដូច្នេះ វាងាយនឹងចម្លងទៅមនុស្សផ្សេងទៀត។ ដោយ ហេតុផលដូចគ្នានេះ វាមិនបង្កអោយមានការខូចសួតធ្ងន់ធ្ងរ ដូចមេរោគកូវីដ១៩ ប្រភេទផ្សេងទៀតឡើយ។

ទោះបីជាយ៉ាងណាក្តី មេរោគអូមីក្រុងនេះបានកំពុងឆ្លងយ៉ាង ខ្លាំងនៅ ក្នុងពិភពលោក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង