រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែមករា​នេះ​ថា រក​ឃើញ​ស្ត្រី​ម្នាក់​វិជ្ជមាន (+) Omicron នៅ​ទីតាំង​ផ្ទះ​ជួល ក្រុម​ទី​៤ ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៣ ខែមករា​នេះ ក្រុមការងារ​សង្កាត់ ភូមិ ក៏​បាន​ចុះ​ពិនិត្យ​មើល​ដល់ទី​ផ្ទះ​ជួល​ផង​ដែរ ដោយហេតុ​ផ្ទះ​ជួល​មិន​អំណោយផល មាន​បន្ទប់​ជួល​ច្រើន ទើប​ស្នើ​សុំ​រថយន្ត​មន្ទីរ​សុខាភិបាល​នៃ​រា​ធានី​ភ្នំពេញ​បញ្ជូន​អ្នកជម្ងឺ (+) Omicron ទៅ​កាន់​មណ្ឌល​ព្យាបាល ។

ជា​ចុង​ក្រោយ​អាជ្ញាធរ សូម​ជម្រាប​ជូន ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៤ ឲ្យ​បាន​គ្រប់​គ្នា ។
ជា​ពិសេស សូម​គោរព​អនុវត្ត​នៅ​វិធានការ ៣​កុំ ៣​ការពារ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង