លាមកពណ៌បៃតង ជាធម្មតា បណ្តាលមកពីរបបអាហារ ដែលគេទទួលទាន ជាពិសេស ស្ពៃស្ពីណាចតែម្តង ហើយការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចបណ្តាលឲ្យមានបញ្ហានេះផងដែរ។

ទារកទើបនឹងកើត តែងតែជុះលាមកដំបូង ឬលាមកព្រៃ ហើយបន្ទាប់ពីបៅដោះម្តាយ គេក៏អាចមានលាមកពណ៌លឿងខៀវខ្ចីនេះផងដែរ ប៉ុន្តែ សម្រាប់កុមារពីរបីឆ្នាំ និងមនុស្សធំ ការមានលាមកបែបនេះ មិនមែនជារឿងធម្មតាឡើយ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន។

ទារក

ការមានលាមកពណ៌បៃតង អាចបណ្តាលមកពី ៖

• បញ្ហាប្រព័ន្ធរំលាយអាហារ មិនទាន់មានដំណើរការល្អ ដែលវាអាចប៉ះពាល់ដល់ការរំលាយទឹកដោះគោ ឬទឹកដោះម្តាយ
• រូមមន្តប្រូតេអ៊ីនដែលមានក្នុងទឹកដោះគោ
• កង្វះបាក់តេរីក្រពះពោះវៀនធម្មតា នៅក្នុងទឹកដោះម្តាយ
• រាក។

កុមារ និងក្មេងជំទង់

ការមានលាមកពណ៌បៃតង អាចបណ្តាលមកពី ៖

• ញ៉ាំអាហារសំបូរបន្លែពណ៌បៃតង
• អាហារមានដាក់ពណ៌
• រាក
• ការប្រើថ្នាំមួយចំនួន ដូចជា Indomethacin ជាដើម
• ការប្រើថ្នាំបំប៉នជាតិដែក។

សូមប្រញាប់ទៅជួបគ្រូពេទ្យ បើអ្នកសង្ស័យ ឬគិតថា កូនរបស់អ្នកមានបញ្ហាខុសធម្មតា៕