អំឡុងពេលមានផ្ទៃពោះ ជាពិសេស នៅត្រីមាសចុងក្រោយ មនុស្សស្រីភាគច្រើន តែងជួបបញ្ហាគេងមិនសូវលក់ គេមិនសូវបាន ការភ្ញាក់ឡើងនៅកណ្តាល ឬមិនងងុយគេងជាដើម ដែលវាជាកត្តាមួយ ធ្វើឲ្យសុខភាពម្តាយ និងកូនចុះខ្សោយ។

ការញ៉ាំថ្នាំគ្រាប់ មិនមែនជាជម្រើសល្អ សម្រាប់អ្នកម្តាយឡើយ ដូច្នេះ អ្នកគួរតែស្វែងរកវិធីធម្មជាតិ ឬគន្លឹះណាមួយដើម្បីដោះស្រាយបញ្ហានេះ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព

១ កុំញ៉ាំតែ ឬកាហ្វេ ជាពិសេស ចាប់ពីថ្ងៃរសៀលទៅ
២ ហាត់ប្រាណ ឬសម្រួលអារម្មណ៍ឲ្យបានទៀងទាត់ បួនប្រាំម៉ោងមុនពេលចូលគេង
៣ កុំញ៉ាំទឹក ឬអាហារឆ្អែកពេក មុនពេលចូលគេង ពីព្រោះ វាធ្វើឲ្យក្រពះរបស់អ្នកធ្វើការ ហើយអ្នកក៏អាចក្រោកឡើងនោម នៅពាក់កណ្តាលយប់ផងដែរ
៤ ងូតទឹកក្តៅឧណ្ហៗ ដើម្បីកាត់បន្ថយការឈឺចាប់ និងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុន
៥ អានសៀវភៅកំដរអារម្មណ៍
៦ ហាមយកការងារចូលក្នុងបន្ទប់គេង
៧ ក្រោកពីគ្រែ ទៅធ្វើអ្វីផ្សេងបន្តិច មិនត្រូវនៅសម្ងំលើគ្រែឡើង ប្រសិនបើអ្នកនៅតែគេងមិនលក់
៨ អ្នកញ៉ាំទឹកដោះគោក្តៅមួយកែវ មុនចូលគេង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង