មក​ដឹង​ទាំងអស់​គ្នា អាហារ ៧ មុខ​ខាងក្រោម​នេះ អាច​ជួយ​ព្យាបាល និង​ទប់ស្កាត់​មហារីក​បាន ហើយ​ថែម​ទាំង​អាច​ទប់ស្កាត់​ការ​លូតលាស់​កោសិកា​មហារីក​ថែម​ទៀត​ផង ។ អាហារ​ទាំង​៧​មុខ​នេះ​មាន​ដូច​ជា ៖

១. ស្រា​ទំពាំងបាយជូរ ឬ​ស្រាក្រហម
សារធាតុ​ក្នុង​សំបក​ទំពាំងបាយជូរ គឺជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​ហៅ​ថា Resveratol ។ ក្រៅពី​មាន​ប្រសិទ្ធភាព​ពន្យា​ភាព​ចាស់​ជ្រីវជ្រួញ និង​ធ្វើ​ឱ្យ​សុខភាព​ជា​រួម​ល្អ​ហើយ​នោះ វា​នៅ​អាច​សម្លាប់​កោសិកា​មហារីក​ថែម​ទៀត ។

អ្នក​គួរ​ផឹកស្រា​ក្រហម​មួយ​ថ្ងៃ​យ៉ាងតិច ២២៥ មី​លី​មី​ត្រ ព្រោះ​ក្នុង​ចំណុះ​នេះ​វា​ផ្ទុក​សារធាតុ Resveratol រហូត​ដល់​ទៅ ៦៤០ មីក្រូ​ក្រាម ជា​កម្រិត​ខ្ពស់​មួយ​អាច​សម្លាប់​កោសិកា​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព ។

២. ផ្លែ​បឺ​រ​ខៀវ ឬ Blueberry
ផ្លែ​បឺ​រ​ខៀវ​ត្រូវ​គេ​ល្បី​ថា​មានគុណ​សម្បត្តិ​ប្រឆាំង​ជំងឺមហារីក​ដ៏​មាន​ប្រសិទ្ធភាព ជា​ពិសេស​ជំងឺមហារីក​ក្រពេញ​អូវែ​។ ផ្លែ​នេះ​សម្បូរ​ទៅ​ដោយសារ​ធាតុគីមី​រុក្ខជាតិ ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ជំងឺមហារីក​។ លោក​អ្នក​គួរ​ទទួលទាន​វា​ឱ្យ​បានជា​ប្រចាំ​។

៣. ប៉េងប៉ោះ
ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard បាន​បង្ហាញ​ថា ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ថយ​ចុះ ៥០% នៅ​ពេល​ទទួលទាន​ប៉េងប៉ោះ​ឆ្អិន​បាន​ទៀងទាត់​។

៤.​កាហ្វេ
វា​ជា​ប្រភេទ​អាហារ និង​ភេសជ្ជៈ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ ។ ទាំង​កាហ្វេ ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​អាច​កាត់​បន្ថយ​ឱកាស​នៃ​កា​រវិ​វ​ឌ្ឍ​របស់​កោសិកា​មហារីក ។

៥. តែ​បៃតង
ជា​ប្រភេទ​ភេសជ្ជៈ​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា អាច​កាត់​បន្ថយ​ឱកាស​នៃ​កា​រវិ​វ​ឌ្ឍ​របស់​កោសិកា​មហារីក

៦. រមៀត
ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​រួម​ហើយ​នោះ វា​នៅ​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​ថែម​ទៀត​ផង​។ រឹតតែ​ពិសេស​គឺ​ត្រង់​ថា វា​នៅ​មាន​អត្ថប្រយោជន៍​ទប់ស្កាត់​កុំឱ្យ​កោសិកា​មហារីក​លូតលាស់​ថែម​ទៀត​ផង​។ លោក​អ្នក​គួរ​មាន​រមៀត​ផ្សំ​ក្នុង​គ្រឿងសម្ល​ឬ​អាហារ​ប្រចាំ​ថ្ងៃ​។

៧. សូកូឡា​ខ្មៅ
សូកូឡា​ខ្មៅ​មិន​ត្រឹម​ជួយ​ឱ្យ​សុខភាព​បេះដូង​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក​ទៀត​ផង​។ លោក​អ្នក​គួរ​ឧស្សាហ៍​ញ៉ាំ​សូកូឡា​ខ្មៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង