ការមានផ្ទៃពោះ នឹងធ្វើឲ្យអ្នកប្រុងប្រយ័ត្នគ្រប់ជំហ៊ាន មិនថាការដើរហើរ ឬហូបចុកឡើយ។ អំឡុងពេលនេះ ស្រ្តីមានផ្ទៃពោះ ត្រូវការរបបអាហារពិសេស និងមានសារធាតុចិញ្ចឹម ដើម្បីសុខភាពទារក និងម្តាយ។

គ្រូពេទ្យភាគច្រើន តែងតែណែនាំឲ្យអ្នកញ៉ាំនេះ ញ៉ាំនោះ ប៉ុន្តែ គាត់ភ្លេចប្រាប់អ្នកថា មានរបបអាហារមួយចំនួន វាពិតជាមានគ្រោះថ្នាក់ណាស់ ហើយអ្នកគួរតែប្រុងប្រយ័ត្ន ឬចៀសវាងការញ៉ាំវាតែម្តង ដើម្បីសុខភាពរបស់អ្នក និងកូន។

ខាងក្រោមនេះ គឺជាបណ្តាអាហារ ដែលអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យ ឬចៀសវាងញ៉ាំ អំឡុងពេលមានផ្ទៃពោះ ពីព្រោះ វាអាចធ្វើឲ្យអ្នករលូតកូនបានយ៉ាងងាយ ៖

១ ម្នាស់ (ប៉ះពាល់ដល់ការកន្រ្តាក់នៃស្បូន)
២ ក្តាម (អាចមានជាតិពុល និងធ្វើឲ្យអ្នកធ្លាក់ឈាម)
៣ គ្រាប់ជី (ពេលខ្លះល្អ ពេលខ្លះមិនល្អឡើយ)
៤ ល្ងខ្មៅ (ពេលខ្លះល្អ ពេលខ្លះមិនល្អឡើយ)
៥ ថ្លើមសត្វ (អាចមានជាតិពុល និងសារធាតុដែលទារកមិនត្រូវការ)
៦ ល្ហុង (ប៉ះពាល់ដល់ការកន្រ្តាក់ស្បូន)
៧ អាហារផ្អាប់ ឬទុកយូរថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង