ការមានផ្ទៃពោះ អាចនិយាយបានថា នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីមួយទៀត ហើយផលវិបាកនៃការមានផ្ទៃពោះ ក៏ល្មមនឹងធ្វើឲ្យស្រ្តីមួយចំនួន លែងចង់បានកូនទៀតផងដែរ។
ជាការពិត ការមានផ្ទៃពោះ នឹងធ្វើឲ្យស្រ្តីរីករាយ ប៉ុន្តែ ទន្ទឹងនឹងនេះ អ្នកក៏ត្រូវប្រឈមទៅនឹងផលវិបាក ក៏ដូចជាភាពខ្មាស់អៀនមួយចំនួន ដែលបណ្តាលមកពីការផ្លាស់ប្តូរក្នុងរាងកាយ។
ខាងក្រោមនេះ គឺជាអ្វីដែលស្រ្តីភាគច្រើន ត្រូវប្រឈមមុខ ហើយវាពិតជារឿង ដែលគួរឲ្យខ្មាស់អៀនខ្លាំងណាស់ ប្រសិនបើវាកើតមាន នៅតាមទីសាធារណៈ ឬកន្លែងធ្វើការ។
1. ផោម ឬភើរច្រើនដងក្នុងមួយថ្ងៃៗ
2. ពេលខ្លះ អាចលេចនោមដោយមិនដឹងខ្លួន ជាពិសេស ពេលសើច ឬកណ្តាស់
3. ប្រដាប់ភេទ ឬរាងកាយ អាចមានក្លិនមិនល្អ
4. ហៀរទឹកដោះម្តងម្កាល ជាពិសេស នៅត្រីមាសទីបី
5. ប្រឈមទៅនឹងជំងឺឬសដូងបាត
6. កើតមុន ហើយស្បែកឡើងគ្រើម
7. ស្បែកឡើងខ្មៅជាងមុន
8. ដោះឡើងធំ
9. ទៅបន្ទប់ទឹកញឹកញាប់
10. ចង្អោរ ឬក្អួត
11. ផ្លាស់ប្តូរអារម្មណ៍ ដូចជាទប់អារម្មណ៍មិនជាប់ ឆាប់ខឹង ឬឆេវឆាវមួយរំពេចជាដើម៕