ជំងឺហឺត ត្រូវបានគេចាត់ទុកថា ជាជំងឺធ្ងន់ធ្ងរ និងត្រូវតាមដានឲ្យបានជាប់លាប់ ដើម្បីការពារគ្រោះថ្នាក់ ឬផលវិបាកនានា។ អ្នកជំងឺប្រភេទនេះ ច្រើនតែរងទុក្ខ ឬត្រូវប្រើប្រាស់ថ្នាំពេញមួយជីវិតតែម្តង។

ជំងឺនេះហាក់ដូចជាកើតឡើងច្រើន មិនថាចំពោះមនុស្សធំ ឬកូនក្មេងឡើយ ពីព្រោះតែការរលាករ៉ាំរ៉ៃ ទៅលើផ្លូវដង្ហើមទៅកាន់សួត។

រោគសញ្ញាចំបង

• ពិបាកដកដង្ហើម
• ហត់
• ដកដ្ហើមលឺសូរ
• ក្អក
• តឹងណែនក្នុងទ្រូង
• ដកដង្ហើមបានខ្លីៗ។

មូលហេតុចំបង ដែលបណ្តាលឲ្យកើតជំងឺហឺត

1. ខ្យល់ពុល ធូលីដី ឬអាកាសធាតុមិនអំណោយផល
2. បញ្ហាប្រព័ន្ធដកដង្ហើម ដូចជាការឆ្លងមេរោគលើបំពង់ករ៉ាំរ៉ៃ ជំងឺផ្តាសាយធំ ជំងឺរលាកច្រមុះ និងជំងឺរលាកសួតជាដើម
3. កត្តាអាកាសធាតុ ដែលមានការផ្លាស់ប្តូរភ្លាមៗ ជាពិសេស ក្នុងខែមានខ្យល់ស្ងួត
4. ការប្រឹងបញ្ចេញអារម្មណ៍ក្នុងចិត្តខ្លាំងពេក ដូចជា សើច រំភើប ខឹង ឬស្រែក ដែលធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើម
5. សារធាតុអាលែកស៊ី ដូចជា ធូលី រោមសត្វ សារធាតុគីមី
6. កត្តាផ្សេងៗទៀត ដូចជា ការប្រើប្រាស់ថ្នាំមួយចំនួន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង