ខេត្តបាត់ដំបង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កំណត់​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ Pfizer តែ​ក្នុង​រាជធានី​ភ្នំពេញ​ព្រោះ​វ៉ាក់សាំង​ប្រភេទ​នេះ មិន​អាច​ដឹក​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​បាន ដោយសារ​បញ្ហា​ប្រព័ន្ធ​ត្រជាក់​(​ត្រូវការ​រក្សា​សីតុណ្ហភាព​ក្រោម​សូន្យ )​។

សម្តេច​តេ​ជោ​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រវែង​ជិត​៨៥​គីឡូម៉ែត្រ ក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ ។

សម្តេច​បន្ថែម​ថា ទោះបីជា​កំណត់​ឲ្យ​ចាក់ Pfizer តែ​ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ បាន​ប្រកាស​បើក​ទូលាយ ក្នុង​ការ​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចង់​ចាក់​វ៉ាក់សាំង Pfizer ដូ​ស​ជំរុញ​នេះ អាច​ឡើង​មក​ចាក់​នៅ​រាជធានី​ភ្នំពេញ​បាន ។

សម្តេច​បន្ថែម​ថា ខ្ញុំ​បាន​កំណត់​ហើយ ប្រទេស​នេះ អត់​មាន​បែងចែក​តំបន់​ទេ អ្នក​ណា​ចង់ទៅ​រក​នៅ​ភ្នំពេញ សូម​អញ្ជើញ​បើក​ឃ្លាំង​ចាក់​តែ​ម្តង​ទៅ ។ បញ្ហា​មិនមែន​បញ្ហា​ខ្លាច​គេ​ដណ្តើម​វ៉ាក់សាំង​ទេ ខ្លាច​ការ​មក​ដល់​នៃ​អូ​មី​ក្រុង រាលដាល​ពេញ​ប្រទេស និង​ខ្លាច​ប្រជាជន​យើង​មិន​ទៅ​ចាក់​ទៅ​វិញ​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២​ម្សិលមិញ បាន​បញ្ជា​ឲ្យ​ទិញ​វ៉ាក់សាំង​៥​លាន​ដូ​ស​បន្ថែម​ទៀត ខណៈ​វ៉ាក់សាំង​ដែល​កំពុង​មាន​ក្នុង​ឃ្លាំង​ប្រមាណ​១០​លាន​ដូ​ស សម្រាប់​ចាក់​ដូច​ជំរុញ​ដល់​ប្រជាជន​កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង ។

ស​ម្តេ​ចេ​ជោ បាន​ថ្លែង​អំពាវនាវ​ដល់​បណ្តា​ខេត្ត​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ឲ្យ​បាន​លឿន​ទាន់​ពេលវេលា ខណៈ​ដែល​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង បាន​ចូល​សហគមន៍​ហើយ គ្មាន​ជម្រើស​ណា​ល្អ​ជាង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទាន់​ពេលវេលា​នោះ​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ដាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ លើក​ទី​៤ ឲ្យ​បាន​គ្រប់​ៗ ដើម្បី​បង្កើត​នៅ​ប្រព័ន្ធ​ភាព​សុំា​ក្នុង​សហគមន៍ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង