ស្រាអាចផ្តល់ទាំងផលល្អ និង ផលអាក្រក់ចំពោះសុខភាពអ្នក។ នៅក្នុងបរិមាណតិចតួច វាអាចជួយបន្ទាប សម្ពាធឈាមរបស់អ្នក បានពី ២ទៅ ៤ mm Hg ។ ប៉ុន្តែឥទ្ធិពលនៃការ ការពាររបស់វានេះ អាចនឹងបាត់ទៅវិញ ប្រសិនបើ អ្នកបានផឹកវាច្រើនជ្រុល។

ជាទូទៅប្រសិនបើអ្នកបានផឹកវាច្រើនជាងមួយកែវក្នុងរយៈពេលមួយថ្ងៃ ចំពោះ ស្ត្រី និង បុរសដែលមានអាយុលើសពី ៦៥ឆ្នាំ ឬ ច្រើនជាងពីរកែវក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុ ៦៥ឆ្នាំ ឬ ក្មេងជាងនេះ។ ប្រសិនបើអ្នកជាធម្មតាមិនធ្លាប់ផឹកវានោះ អ្នកមិនគួរចាប់ផ្តើមផឹកវា ដើម្បីជាការ ជួយដល់ការបន្ទាបសម្ពាធឈាមអ្នក នោះទេ។ វាមានឥទ្ធិលអាក្រក់ ច្រើនជាងការផ្តល់ផលល្អចំពោះសុខភាព។
ប្រសិនបើអ្នកបានផឹក ក្នុងកម្រិតច្រើនជាងបរិមាណធម្មតា ស្រាគឺអាចនឹងបង្កើននូវសម្ពាធឈាមរបស់អ្នក បានដោយកត្តាជាច្រើន ។ វាក៏អាចធ្វើអោយប្រសិទ្ធភាពរបស់ថ្នាំដែលអ្នកបានប្រើប្រាស់ ត្រូវថយចុះបានផងដែរ។