ទឹក​ទំពាំងបាយជូរ​ បាន​លេច​ចេញ​ជា​រូបរាង​ដំបូង​នៅ​សត្ស​វ​ត្យ​រិ៍​ទី​១៩​ នៅ​ពេល​ដែល​វិហារ​ សាសនា​ គ្រិស្ត​ដែល​តម​សុរា​ បាន​ធ្វើការ​សំរេចចិត្ត​ថា​ ពួក​គេ​ត្រូវការ​ភេ​ស្ជៈ​ដែល​គ្មាន​ជាតិ​អាល់កុល​ ជំនួស​ស្រា​ សំរាប់​ក្រុម​គ្រិស្ត​បរិ​ស័​ទ្ធ​។​អ្នកស្រាវជ្រាវបានណែនាំថាចូលរផឹកទឹកទំពាំងបាយជូរស្រស់ដើម្បីសុខភាពបេះដូង។

​ទឹក​ទំពាំងបាយជូរ​ ផ្តល់​អោយ​នូវ​សារ​ប្រយោជន៍​ស្រ​ដៀង​នឹង​ ស្រាក្រហម​ដែរ​(​ទាំង​ស្រា​ ក្រហម​ និង​ទឹក​ទំពាំងបាយជូរ​ ផ្ទុក​នូវ​សារធាតុ​ដែល​អាច​ជួយ​ បញ្ចុះ​សំពាធ​ឈាម​ ការពារ​ពី​ការ​ ឡើង​រឹង​នៃ​ស​សៃ​អាកទែរ​ និង​ ប្រឆាំង​នឹង​ជំងឺ​បេះដូង​)​ ថែម​ទាំង​ គ្មាន​នូវ​ផល​ប៉ះពាល់​មិនល្អ​ពី​ ជាតិ​អាល់កុល​ទៀត​ផង​។​

​ 

ជួយ​ដល់​បេះដូង​ដោយ​ពិសារ​ទឹក​ផ្លែ​ឈើ​

​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ អ្នក​វិទ្យាសាស្ត្រ​ បាន​រក​ឃើញ​ថា​ ទោះជា​ជនជាតិ​បារាំង​បាន​ញ៉ាំ​

​ប៊័រ​បួន​ដង​ និង​ ខ្លាញ់ជ្រូក​ បី​ដង​ច្រើន​ជាង​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ ព្រមទាំង​ជក់បារី​ និង​ មាន​ កូ​លេ​ស្ដេ​រ៉ូ​ល​ និង​ សំពាធ​ ឈាម​ខ្ពស់​ជាង​យ៉ាងណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ពួក​គេ​បែរជា​ក្លាយជា​ជន​រង​ គ្រោះ​ពី​ជំងឺ​បេះដូង​ តិច​ជាង​ធម្មតា​ ពីរ​ដង​កន្លះ​។​

​អ្នក​ស្រាវជ្រាវ​ជឿ​ថា​  យ៉ាង​ហោច​ណាស់​ការ​សំងាត់​ទាក់ទង​នឹង​សុខភាព​បេះដូង​របស់​ ជនជាតិ​ បារាំង​នេះ​ គឺ​មាន​ទាក់ទង​នឹង​ស្រាក្រហម​។​ ស្រាក្រហម​មាន​ផ្ទុក​សមាសធាតុ​ហៅ​ថា​ flavonoids​ ដែល​ មានការ​ពាក់​ព​ន្ធ័​នឹង​ការ​ថយ​ចុះ​នៃ​អត្រា​ជំងឺ​បេះដូង​។​

​ ​ប្រសិនបើ​ស្រាក្រហម​មាន​ផ្ទុក​សារធាតុ​ការពារ​មែន​នោះ​ អ្នក​ស្រាវជ្រាវ​គិត​ថា​ទឹក​ទំពាំង​បាយ​ ជូរ​ដែល​ប្រើ​ចំរាញ់​ជា​ស្រាក្រហម​ក៏​មាន​សារធាតុ​នេះ​ដែរ​។​

​អ្នក​ស្រាវជ្រាវ​ពិតជា​គិត​ត្រូវ​មែន​។​ បណ្ឌិត​Janet​ Maccaro​ដែល​ជា​អ្នកជំនាញ​ ផ្នែក​ សារធាតុចិញ្ចឹម​នៅ​ Ormond​ Beach​ រដ្ឋ​ផ្ល​រី​ដា​ (Florida)​ បាន​និយាយ​ថា​ ទំពាំងបាយជូរ​ផ្តល់​ឲ្យ​ នូវ​សារ​ ប្រយោជន៍​ដូច​ស្រាក្រហម​ដែរ​ ថែម​ទាំង​គ្មាន​ជាតិ​អាល់កុល​ទៀត​ផង​។​ សារធាតុ​ផ្សំ​ដែល​មាន​ឥទ្ធិពល​ បំផុត​ របស់​ទំពាំងបាយជូរ​ គឺ​ flavonoids​ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្រាក្រហម​ផង​ដែរ​។​

​ការ​សិក្សា​បង្ហាញ​ថា​ flavonoids​ អាច​ជួយ​ បញ្ចុះ​កូ​លេ​ស្ដេ​រ៉ូ​ល​ បង្ការ​កូ​លេ​ស្ដេ​រ៉ូ​ល​ពីរ​ការ​ចូល​ទៅ​ តោង​ ស្អិត​នៅ​ ជញ្ជាំង​សរសៃ​អាកទែរ​ និង​ការពារ​មិន​ឲ្យ​ប្លា​កែ​ត​ ស្អិត​ជាប់​គ្នា​ ព្រមទាំង​ មិន​អោយ​វាករ​ជា​ដុំ​ដែល​ អាច​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​ចរន្តឈាម​។​ ដូច្នេះ​ វា​អាច​ជួយ​ការពារ​ពី​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​

​ផ្លែ​ទំពាំងបាយជូរ​ដ៏​អស្ចារ្យ

​ ​អ្នក​វិទ្យាសាស្ត្រ​គឺ​ នៅ​តែ​មិន​ទាន់​អាច​បំបែក​នូវ​អា​ថិ៍​កំបាំង​ថា​ តើ​ទឹក​ទំពាំងបាយជូរ​ពិតជា​ជួយ​ ការពារ​ពី​ជំងឺ​បេះដូង​បាន​ដោយ​របៀប​ណា​។​ អ្វី​ដែល​ពួក​គេ​ដឹង​ គឺថា​វា​ផ្តល់​សារ​ប្រយោជន៍​បាន​ ច្រើន​ យ៉ាង​។​

​ ​លោក​វេជ្ជបណ្ឌិត​ Folts​ សាស្ត្រាចារ្យ​នៃ​សាលា​វេជ្ជសាស្ត្រ​ និង​ ជា​នាយក​មន្ទីរពិសោធន៍​ ផ្នែក​ជំងឺ​ស្ទះ​ស​សៃ​ឈាម​កូ​រ៉ូ​នែរ​បេះដូង​និយាយ​ថា​ Flavonoids​ នៅ​ក្នុង​ទឹក​ទំពាំងបាយជូរ​ គឺ​ស្ថិត​ ក្នុង​ចំណោម​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ ដែល​មាន​ឥទ្ធិពល​បំផុត​ ប្រសើរ​ជាង​វីតាមីន​ C​ រឺ​ E​ទៅ​ទៀត​។​

​នៅ​ក្នុង​រាង​កាយ​របស់​យើង​ សារធាតុ​នេះ​អាច​ ជួយ​បង្ការ​ លី​ប៉ូ​ប្រូតេអ៊ីន​(LDL)​ ដែល​ជា​ពពួក​ កូ​លេ​ស្ដេ​រ៉ូ​ល​មិនល្អ​ពី​ការ​ធ្វើ​អុកស៊ីតកម្ម​ ដែល​ការ​ធ្វើ​អុកស៊ីតកម្ម​របស់​វា​អាច​ធ្វើ​អោយ​កូ​លេ​ស្ដេ​រ៉ូ​ល​

​ចូល​ទៅ​តោង​ស្អិត​ជាប់​នៅ​ជញ្ជាំង​អាកទែរ​ និង​ធ្វើ​អោយ​មានការ​កកស្ទះ​។​

​ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹត្តិ​ប​ត្រ័​ ទាក់ទង​នឹង​សារធាតុចិញ្ចឹម​របស់​អា​មេ​រិ​ក​ បាន​បង្ហាញ​ថា​ទឹក​ទំពាំងបាយជូរ​មាន​ឥទ្ធិពល​ក្នុង​ការ​ កាត់​បន្ថយ​ លី​ប៉ូ​ប្រូតេអ៊ីន​(LDL)​ និង​ទ្រី​គ្លី​សេ​រីត​

​ដែល​នេះ​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។​

​ឯការ​សិក្សា​មួយទៀត​នៅ​ឯ​មហាវិទ្យាល័យ​ Winconsin​បាន​រក​ឃើញ​ថា​ នៅ​ពេល​ដែល​ ទឹក​  ទំពាំងបាយជូរ​បាន​ ឲ្យ​ទៅ​សត្វ​នៅ​មន្ទីរពិសោធន៍​ ដុំ​ឈាមកក​មិនធម្មតា​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​ សំគាល់​ ។​ទឹក​ផ្លែ​ឈើ​នេះ​ក៏​ ជា​ប្រភព​នៃ​ប៉ូ​តា​ស្យូ​ម​ផង​ដែរ​ ដោយ​ទឹក​ទំពាំងបាយជូរ​ ៨​ អោន​ស៍​ (១​អោន​ស៍​ ប្រហែល​២៨​ក្រាម​)​ ផ្តល់​អោយ​ប៉ូ​តា​ស្យូ​ម​ ៣៣៤​មី​លី​ក្រាម​ ឬ​ប្រហែលជា​១០%​។​ នេះ​ជា​ប្រការ​សំខាន់​ ពីព្រោះ​តែ​ប៉ូ​តា​ស្យូ​ម​ អាច​ជួយ​គ្រប់គ្រង​សំពាធ​ឈាម​ដែល​ខ្ពស់​ ការពារ​ពី​ជំងឺ​ដាច់​ស​សៃ​ឈាម​ ខួរ​ ក្បាល​ និង​ ប្រឆាំង​នឹង​ជំងឺ​ស​សៃ​ ឈាម​បេះដូង​។​

​ ​ទោះជា​ ទឹក​ទំពាំងបាយជូរ​ពិតជា​មាន​ផ្ទុក​សារធាតុ​ដែល​មាន​ប្រយោជន៍​ទាំងនេះ​ក៏​ដោយ​ ក៏​វា​ មិន​មាន​ផ្ទុក​ច្រើន​ណាស់ណា​ទេ​។​វេជ្ជបណ្ឌិត​ Folts​ និយាយ​ថា​ ជា​ការ​ពិត​ណាស់​ អ្នក​ត្រូវការ​ទឹក​ ទំពាំង​ បាយ​ជូរ​បី​ដង​ ច្រើន​ជាង​ស្រាក្រហម​ដើម្បី​ទទួល​បាន​សារ​ប្រយោជន៍​ការពារ​ដូច​គ្នា​។​

​ ​Folts​ បន្ត​ទៀត​ថា​ សារធាតុ​ការពារ​ Flavonoids​ គឺ​មាននៅ​ក្នុង​ ទឹក​ទំពាំងបាយជូរ​។​នៅ​ពេល​ដែល​ទឹក​ផ្លែ​ឈើ​នេះ​យក​ទៅ​ចំរាញ់​ជា​ស្រា​ Flavonoids​ បាន​ក្លាយទៅជា​ទឹក​។​ ដោយសារ​តែ​

​ទឹក​ទំពាំងបាយជូរ​មិន​បាន​ឆ្លងកាត់​ដំណើរ​បំប្លែង​ជា​ស្រា​ អ្នក​អាច​ទទួល​បាន​តែ​ Flavonoids​ដែល​ត្រូវ​គេ​ ចំរាញ់​ជា​ទឹក​ផ្លែ​ឈើ​តាម​រយៈ​កំ​ដៅ​ តែ​ប៉ុណ្ណោះ​។​

​ ​

​ប្រការ​គួរ​ចង​ចាំ​

ផឹកទឹក​ទំពាំងបាយជូរ​មួយ​កែវ​ធំៈ​ វេជ្ជបណ្ឌិត​ Folts​ និយាយ​ថា​ ដើម្បី​ឲ្យ​បាន​លទ្ធផល​ដូច​ស្រា​ទំពាំងបាយជូរ​ ដែរ​ អ្នក​ត្រូវ​ផឹក​ ទឹក​ទំពាំងបាយជូរ​ ឲ្យ​បាន​១២​អោន​ស៍​ក្នុង​មួយ​ថ្ងៃ​។​

រីករាយ​ជាមួយ​ភេ​ស្ជៈ​ចំរុះ​ដែល​គ្មាន​ជាតិ​អាល់កុលៈ​ វេជ្ជបណ្ឌិត​ Maccaro​និយាយ​ថា​ នៅ​រដូវក្តៅ​គាត់​បាន​ ធ្វើ​ភេ​ស្ជៈ​ម្យ៉ាង​ផ្សំ​ពី​ សូ​ដា​ និង​ទឹក​ទំពាំងបាយជូរ​។​នេះ​ជា​ភេ​ស្ជៈ​គ្មាន​ជាតិ​អាល់កុល​ ធ្វើ​ឲ្យ​ស្រស់​ ស្រាយ​ និង​ មាន​ផ្ទុក​ flavonoids​។​

ផឹកទឹក​ទំពាំងបាយជូរ​ដែល​មាន​ពណ៌​ខ្មៅៈ​  Folts​ ផ្តល់​ជា​ដំបូន្មាន​ថា​ដោយសារ​តែ​ flavonoids​ ជា​សារធាតុ​ដែល​ធ្វើ​អោយ​ ទំពាំងបាយជូរ​មាន​ពណ៌​ខ្មៅ​ បើសិនជា​អ្នក​ចង់​រើស​ ផ្លែ​ទំពាំងបាយជូរ​ ដែល​សំបូរ​ flavonoids​ ចូរ​រើស​ផ្លែ​ ដែល​ មាន​ពណ៌​ខ្មៅ​ដិត​ជាងគេ​។​ ​

ផឹកទឹក​ទំពាំងបាយជូរ​ស្រស់ៈ​ ភេ​ស្ជៈ​ដែល​មាន​ជាតិ​ទំពាំងបាយជូរ​ដែរ​នោះ​ គឺ​លាយ​សុទ្ធតែ​ទឹក​ទេ​ ដោយ​ថែម​ទាំង​បន្ថែម​ស្ករ​ទៀត​ផង​។​ បើ​គិត​ពី​សារធាតុចិញ្ចឹម​វិញ​ វា​មិន​អាច​ប្រៀបធៀប​គ្នា​បាន​ទេ​។​ ដូច្នេះ​ពេល​ដែល​អ្នក​ចង់បាន​សារ​ប្រយោជន៍​ពិតៗ​ ពី​ទឹក​ទំពាំងបាយជូរ​ ត្រូវ​ប្រាកដ​ថា​ ទិញ​ទឹក​ផ្លែ​ឈើ​សុទ្ធ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង