តើអ្នកដឹងទេថា ការញ៉ាំជាតិសាច់ច្រើនពេក ធ្វើអ្នកមានជំងឺខ្លាញ់រុំថ្លើម? នេះបើតាមការសិក្សាមួយ ដែលទើបនឹងចេញផ្សាយ។
ការសិក្សាបានបង្ហាញថា ការញ៉ាំជាតិប្រូតេអ៊ីន (បានមកពីសាច់សត្វ) ធ្វើឲ្យអ្នកប្រឈមទៅនឹងការកើតជំងឺខ្លាញ់រុំថ្លើម ជាពិសេស អ្នកដែលធាត់លើសទម្ងន់។
ជំងឺថ្លើមដែលមិនបណ្តាលមកពីជាតិអាល់កុលប្រភេទនេះ អាចនឹងធ្វើឲ្យថ្លើមក្រិន មានសម្លាក ថ្លើមលែងមានដំណើរដូចប្រក្រតី ឬរហូតឈានដល់មានជំងឺមហារីកថ្លើម ដែលនេះគឺពិតជាគម្រាមកំហែងដល់អាយុជីវិតរបស់អ្នកខ្លាំងណាស់។
ការសិក្សានេះក៏បានណែនាំផងដែរថា អ្នកធាត់លើសទម្ងន់ គួរតែចាប់ផ្តើមវិធានការ ដើម្បីសម្រកទម្ងន់ ហើយមនុស្សធម្មតាៗ ក៏គួរតែកាត់បន្ថយការញ៉ាំសាច់ ហើយត្រឡប់មកទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនវិញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855