អាហារ​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន ជា​ពិសេស​សាច់​ត្រី អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ដែល​ទទួលទាន​ប្រូតេអ៊ីន​សាច់​ខ្ពស់​នៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ ហាក់ដូចជា​មិន​ងាយ​ទទួល​រង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​ទេ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ញ៉ាំ​ប្រូតេអ៊ីន​តិច​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ប្រូតេអ៊ីន ២០ ក្រាម​ក្នុង​មួយ​ថ្ងៃ ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ថយ​ចុះ​ចំនួន ២៦%​។ ប្រូតេអ៊ីន​សត្វ​មាន​ប្រយោជន៍​ការពារ​ទ្វេ​ដង​បើ​ធៀប​នឹង​ប្រូតេអ៊ីន​បន្លែ​។ ប្រូតេអ៊ីន​សត្វ​បាន​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ដល់​ទៅ ២៩% ខណៈ​ដែល​ប្រូតេអ៊ីន​ដែល​បាន​ពី​បន្លែ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ត្រឹមតែ ១២% ប៉ុណ្ណោះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកឯកទេស​ខាង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បាន​ព្រមាន​ប្រឆាំង​ទៅ​នឹង​ការ​ស្រាវជ្រាវ​ថ្មី​នេះ ដោយសារ​ការ​ស្រាវជ្រាវ​មាន​ទំហំ​តូច​ពេក​។ ប្រភព​នៃ​ប្រូតេអ៊ីន​ដែល​បាន​មក​ពី​សាច់សត្វ មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ​។ យ៉ាងណាមិញ ការ​ស្រាវជ្រាវ​នេះ​មិន​មាន​ន័យ​ថា សាធារណៈជន​គ្រប់​រូប​គួរតែ​ចាប់ផ្តើម​ញ៉ាំ​ប័​រ​ហ្គឺ​រ និង​សាច់​ក្រហម​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង