រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​បិទ​បញ្ចប់ «​ព្រឹត្តិការណ៍​ឆ្លង​កូ​វី​ដ​សហគមន៍ ២០​កុម្ភៈ​» ចាប់ពី​ថ្ងៃនេះ​តទៅ ប៉ុន្តែ​យើង​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

ថ្លែងសា​សំឡេង​សម្តេច​នា​ថ្ងៃ​ទី​២០ ខែធ្នូ នេះ ដោយ​ប្រកាស​បិទ​បញ្ចប់ «​ព្រឹត្តិការ​សហ​គម៍​២០ កុម្ភៈ​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ពី​ការ​លំបាក​នានា​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​បណ្តាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ក្រុម​គ្រូពេទ្យ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​កង «​ទ័ព​អាវ​ស​» បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ប្រកបដោយ​ឆន្ទៈ​យ៉ាង​មុះ​មុត​បំផុត ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា សម្រេច​បិទ​បញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ គឺ​មាន​រយៈពេល​១០​ខែ គិត​ត្រឹម​ថ្ងៃ​ទី​២០​ធ្នូ ២០២១​នេះ ដែល​មាន​ប្រជាពលរដ្ឋ​១២៤០២៣​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩ និង​ស្លា​.​ប់​៣០០៥​នាក់ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ប្រឹងប្រែង​ប្រយុទ្ធ​យ៉ាង​ខ្លាំងក្លា​រយៈពេល ១០​ខែ នៅ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ បាន​ប្រកាស​បិទ​បញ្ចប់​ទាំងស្រុង​នូវ​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ ដែល​សម្តេច​បាន​ប្រសិទ្ធ​នាម​ថា «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ការ​ប្រកាស​បិទ​បញ្ចប់​«​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» មិនមែន​មាន​ន័យ​ថា ជា​ការ​ប្រកាស​បញ្ចប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​ជា​កិច្ចការ​បន្ត និង​សូមកុំ​អោយ​កើត​មាន​ព្រឹត្តិការណ៍​ដទៃ​ៗ​ទៀត​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង