ជាការពិត បើសិនជាយើងសួរសំណួរបែបនេះ គ្រូពេទ្យមួយចំនួនពិតជាពិបាកឆ្លើយណាស់ ពីព្រោះ មូលហេតុពិតប្រាកដ មិនត្រូវបានគេដឹងច្បាស់នោះឡើយ ប៉ុន្តែ គ្រូពេទ្យជំនាញអាចនឹងប្រាប់អ្នកថា ជាទូទៅ ជំងឺមហារីកចាប់ផ្តើមដោយកសារ ការកើតកោសិកាមិនប្រក្រតី។

ហើយកោសិកាទាំងនេះ ចាប់ផ្តើមរីកលូតលាស់យ៉ាងលឿន បង្កើតជាដុំសាច់ (tumor)។ វាក៏ចាប់ផ្តើមបន្តការរាតត្បាត ទៅកាន់សរីរាង្គនៅក្បែរនោះ ហើយក៏បន្តទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរបស់យើង។

យ៉ាងណាមិញ មានកត្តាជាច្រើន ដែលអាចនាំឲ្យអ្នក កើតជំងឺមហារីកមាត់ស្បូននេះ។ ហើយមូលហេតុទាំងនោះមានដូចជា ៖

• កត្តាតំណរពូជ
• ការហូបចុកចំណីអាហារមានជាតិគីមី
• ការញ៉ាំអាហារអាំងខ្លោច
• ការកើតជំងឺរ៉ាំរ៉ៃប្រចាំកាយ
• ការប្រើប្រាស់ថ្នាំមួយចំនួន៕