មនុស្សភាគច្រើនមិនបានដឹងថា ទឹកដោះម្តាយ មានការផ្លាស់ប្តូរជាច្រើន អំឡុងពេលពីរបីខែដំបូង នៃការបំបៅកូនដោយទឹកដោះម្តាយ។ វាអាចប្រែប្រួលពណ៌ សភាពរាវ ឬខាប់ រសជាតិ និងសារធាតុចិញ្ចឹម។
សារធាតុចិញ្ចឹមចាំបាច់បំផុត ដែលទារកត្រូវការ គឺមាននៅក្នុងទឹកដោះម្តាយ ដូច្នេះហើយបានជាគ្រូពេទ្យ ណែនាំឲ្យអ្នកព្យាយាមបំបៅដោះកូន ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។
ការពិតមួយចំនួន ដែលទាក់ទងទៅនឹងទឹកដោះម្តាយ
១. ក្រោយសម្រាលបានពីរបីថ្ងៃ ទឹកដោះម្តាយអាចចេញបានតិចតួចប៉ុណ្ណោះ ប៉ុន្តែ វាប្រៀបបាននឹងទឹកមាសអញ្ចឹង គឺថាជាសារធាតុចិញ្ចឹមពណ៌លឿងៗ ដែលជួយឲ្យកុមាររឹងមាំ និងមិនងាយឈឺ។
២. បន្ទាប់ពីសប្តាហ៍ទី ៦ ទឹកដោះម្តាយមានផ្ទុកអង្គបដិបក្ខ ដែលអាចជួយការពារទារកពីជំងឺនានា។
៣. បន្ទាប់ពីសម្រាលបានបីខែ ទឹកដោះម្តាយចាប់ផ្តើមមានកាឡូរីច្រើន ដើម្បីជួយដល់ការលូតលាស់របស់កូន។
៤. បន្ទាប់ពី ៦ ខែ ទឹកដោះម្តាយចាប់ផ្តើមមានអាស៊ីតអូមេហ្កាបី ដើម្បីជួយដល់ការលូតលាស់ខួរក្បាល និងប្រាជ្ញាស្មារតី។
៥. បន្ទាប់ពីមួយឆ្នាំ ទឹកដោះម្តាយមានផ្ទុកទាំងអាស៊ីតខ្លាញ់អូមេហ្កា និងកាឡូរី ដែលវាជួយឲ្យការលូតលាស់សាច់ដុំ និងខួរក្បាលកូនរបស់អ្នកឲ្យកាន់តែលឿន៕