ការមានផ្ទៃពោះ ប្រៀបបាននឹងការបើកទំព័រជីវិតថ្មីមួយ សម្រាប់ឪពុកម្តាយថ្មោងថ្មី ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើសុខភាព និងការផ្លាស់ប្តូរនានា។

ការមានផ្ទៃពោះ នឹងធ្វើឲ្យម្តាយជួបនូវរឿងរ៉ាវ និងបញ្ហាជាច្រើន រាប់ទាំងអារម្មណ៍រីករាយ ពិបាក និងបទពិសោធន៍ថ្មីៗក្នុងជីវិត។ អ្វីដែលអ្នកទន្ទឹងចង់ដឹងនោះ ប្រហែលជាចលនាធាក់របស់កូនហើយ ពីព្រោះ អ្នកធ្លាប់លឺពាក្យថាកូនធាក់ ដូច្នេះប្រហែលជាអ្នកចង់ដឹងថាវាយ៉ាងម៉េចខ្លះហើយមែនទេ?

១. សម្រាប់អ្នកម្តាយដែលធ្លាប់មានកូនពីមុន ការធាក់របស់កូនទីពីរនេះ ប្រហែលជាលឿនជាងកូនទីមួយ គឺប្រហែលជានៅអំឡុងសប្តាហ៍ទី១៦។

២. កូនដំបូង ប្រហែលជាអាចឈានដល់សប្តាហ៍ទី ១៨ ទៅ ២៤ ទើបកូនអាចធាក់ឲ្យអ្នកដឹងបាន។

៣. ការធាក់របស់កូន ក៏អាស្រ័យទៅលើសុខភាព និងកម្លាំងរបស់គេផងដែរ ដូច្នេះរបបអាហារ និងការរស់នៅរបស់អ្នក ក៏មានជាប់ទាក់ទងគ្នាដែរ។

៤. គ្រូពេទ្យបានណែនាំឲ្យអ្នក តាមដានចលនា និងការធាក់របស់កូនឲ្យបានជាប់លាប់ មានន័យថា បើគេធាក់ញាប់ ឬមិនធាក់ទេ ត្រូវប្រញាប់ទៅពេទ្យភ្លាម។

៥. ចាប់ពីសប្តាហ៍ទី ៣៦ ទៅ ការធាក់នឹងធ្លាក់ចុះ ដោយសារការលូតលាស់ធំធាត់របស់កូន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង