ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យសក់អ្នកក្រាស់។ តើមានអ្វីខ្លះទៅ? (អាន:៤ក្បាច់តែប៉ុណ្ណោះ សក់អ្នកនឹងមិនឡើងប្រេងខ្លាំង)
- អ្នកអាចយកខ្ញីទៅលាងឲ្យស្អាត បន្ទាប់មកចិតសំបកចោល ហើយយកវាទៅត្រដុសលើក្បាល។ អ្នកនឹងឃើញលទ្ធផលនៅពេលដែលអ្នកធ្វើក្នុងរយ:ពេលយូរថ្ងៃ។
- អ្នកគួរតែផ្លាស់ប្តូរទម្លាប់នៃការកក់សក់របស់អ្នកដោយមួយអាទិត្យកក់តែ២ទៅ៣ដងប៉ុណ្ណោះ ហើយមិនត្រូវកក់រាល់ថ្ងៃឬ២ថ្ងៃកក់ម្តងនោះទេ វានឹងធ្វើឲ្យអ្នកជ្រុះសក់កាន់តែច្រើន។
- អ្នកត្រូវគេងឲ្យគ្រប់និងរក្សាចិត្តឲ្យសប្បាយជានិច្ច ហើយជាងនេះទៅទៀតមិនត្រូវមានសម្ពាធការងារច្រើនពេកទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់សក់។
- នៅពេលដែលអ្នកកក់សក់ អ្នកអាចចាក់ស្រាបៀរលើសក់អ្នក ហើយទុកមួយភ្លេតទើបលាងជំរះវាចេញ វាអាចជំនួយដល់ការលូតលាស់របស់សក់អ្នកដែរ។ ដូចនេះអ្នកអាចសាកល្បងបានដើម្បីសុខភាពសក់អ្នក ហើយជួនកាលអ្នកក៏ទទួលបានសក់ដ៏ក្រាស់ដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855