ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីមនុស្ស៣ប្រភេទដែលអ្នកមិនគួរនៅជិត។ តើមាននរណាខ្លះទៅ? (អាន:ក្រោយបាយរួច កើតអាការៈ៤នេះ ក្រពះអ្នកអាចទៅជាមហារីកបាន)
- មនុស្សដែលនិយាយបាតដៃខ្នងដៃ អ្នកមិនគួររាប់អានជាមួយឡើយ ព្រោះបុគ្គលម្នាក់នេះ អាចនឹងនាំគ្រោះដល់អ្នកក្នុងថ្ងៃណាមួយ។ ដូចនេះ អ្នកអាចនិយាយជាមួយគេបាន ប៉ុន្តែរឿងសំខាន់ អ្នកមិនគួរនិយាយជាមួយគេឡើយ ទើបមិនមានរឿងកើតឡើង។
- មនុស្សដែលមិនគោរពពាក្យសម្តីរបស់ខ្លួន ដោយនិយាយផ្សេង ធ្វើផ្សេង ក៏អ្នកមិនគួរនៅជិតច្រើនដែរ ព្រោះបុគ្គលបែបនេះ អ្នកមិនអាចទទួលបានប្រយោជន៍អ្វីឡើយ។ ប៉ុន្តែគេអាចទទួលបានពីអ្នក ព្រោះដែលអ្នកជាបុគ្គលដែលគេអាចបោកបាន។
- មនុស្សចុងក្រោយ គឺបុគ្គលដែលមិនមានគំនិតជារបស់ខ្លួន ដោយគេនិយាយបែបណា ធ្វើតាមគេទាំងអស់ ដោយមិនមានគោលការណ៍ជារបស់ខ្លួន។ បុគ្គលបែបនេះ អ្នកមិនគួររាប់អានជាមួយឡើយ ព្រោះអាចវិនាសព្រោះតែគេបាន៕