ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកថា អ្នកអាចមានជំងឺមហារីកក្រពះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ក្រោយពេលដែលអ្នកញ៉ាំបាយរួច បើអ្នកកើតមានអាការៈហើមពោះ ដោយទោះជាញ៉ាំតិចក៏មានអារម្មណ៍បែបនេះ នោះមានន័យថា អ្នកអាចប្រឈមមុខនឹងមហារីកក្រពះបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  2. នៅពេលដែលអ្នកកំពុងតែប្រឈមមុខនឹងជំងឺមហារីកក្រពះ មិនថាអ្នកពិសារអ្វីទេ សុទ្ធតែពិបាករំលាយអាហារទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនសោះ ថែមទាំងអាចកើតមានអាការៈត្អើកទៀតផង។
  3. ប្រសិនជាអ្នកពិសារបាយរួច តែងតែកើតមានអាការៈចង់ក្អួត ឬក្អួត ហើយពិបាកក្នុងការលេបអាហារចូលពោះ អ្នកគួរតែទៅពិនិត្យក្រពះអ្នកជាបន្ទាន់ ព្រោះអ្នកអាចកើតមានជំងឺមហារីកក្រពះដោយមិនដឹងខ្លួន។
  4. បើអ្នកបត់ជើងធំរួច មានពណ៌ខ្មៅ អ្នកគួរតែប្រយ័ត្នពីជំងឺមហារីកនេះ ព្រោះបើទុកយូរ មិនព្យាបាល នោះជំងឺអ្នកនឹងអាចធ្ងន់ធ្ងរបាន។ ដូចនេះ បើកើតមានអាការៈ៤ខាងលើនេះ អ្នកគួរតែប្រយ័ត្នពីក្រពះអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង