ចេក​គឺ​ជា​ផ្លែឈើ​ដ៏​អស្ចារ្យ សម្រាប់​អត្ថប្រយោជន៍​របស់​សុខ​ភាព​ទាំងមូល​របស់​យើង​រាល់គ្នា​ជាពិសេស សម្រាប់​មនុស្ស​វ័យ​កណ្តា​ល , អ្នក​តម​អាហារ ឬ ថែម​ទាំង​ចំពោះ​អត្តពលករ គឺថា​ផ្លែ​ចេក​អាច​នឹង ផ្តល់ គុណសម្បត្តិ​ចំពោះ​ពួកគេ បាន​ច្រើន​ជាង​ប្រភេទ​ផ្លែឈើ​ដទៃទៀត​។ សមាសធាតុ​រួមផ្សំ​នៃ សារជាតិ​កាបូ អ៊ី​ដ្រាត និង វីតាមីន​B ដែល​មាន​នៅក្នុង​ផ្លែ​ចេក គឺ​អាច​ជួយ​ផ្តល់​នូវ ការ​ជម្រុញ​ដល់​ថាមពល ដែល​អាច ធ្វើអោយ​ពួក​វា​មាន​ភាព​អស្ចារ្យ  ក្នុងការ​ទទួលទាន​វា​អោយបាន ៣០​នាទី មុន​ពេល​អ្នក​ចាប់ផ្តើម​ធ្វើ សកម្មភាព​រាងកាយ ឬ ថែម​ទាំង​អាច​ផ្តល់​ថាមពល អោយ​អ្នក​នៅ​ក្នុង​ពេល​ព្រឹក នៅពេល​ដែល​បាន​ញ៉ាំ​វា ។​


​គុណសម្បត្តិ​របស់​ផ្លែ​ចេក​


·         ផ្លែ​ចេក​គឺ ផ្តល់​ផល​ល្អ​ចំពោះ បេះដូង និង សសៃប្រសាទ​
​ផ្លែ​ចេក មាន​ផ្ទុក​កម្រិត​ប៉ូ​តា​ស្យូម​ដ៏​ខ្ពស់ ដែល​វា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់ ក្នុង​ការជួយ​រក្សា​ដល់ ប្រព័ន្ធ បេះដូង និង សសៃប្រសាទ អោយមាន​សុខភាព​ល្អ​។ ជាតិ​ប៉ូ​តា​ស្យូម មាន​អត្ថប្រយោជន៍ ជាពិសេស សម្រាប់​ការ​កន្ត្រាក់​របស់​សាច់ដុំ​អោយបាន​ត្រឹមត្រូវ ហើយ​វា ក៏​បាន​ដើរតួនាទី​យ៉ាង សំខាន់​ចំពោះ ឥទ្ធិពល​នៃ​សកម្មភាព​របស់​សាច់ដុំ រួមមាន​ដូចជា ៖ ការ​ច្របាច់​បេះដូង ក្នុង​ចង្វាក់ ធម្មតា​, ការរំលាយ​អាហារ និង ការ​ធ្វើ​ចលនា​របស់​សាច់ដុំ​ជាដើម ។ ការសិក្សា​ស្រាវជ្រាវ មួយចំនួន ក៏​បាន​បង្ហាញ​ផង​ដែរ នូវ​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​ប៉ូ​តា​ស្យូម​ក្នុងបរិ​មាណតិច ជាមួយនឹង ជំងឺ​លើស​សម្ពាធ​ឈាម និង ការប្រឈមមុខ​ខ្ពស់ នឹង​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ។ មាន​ប្រជាជន​អាមេរិក​ភាគច្រើន មិន​បាន​ទទួល​យកសា​រ​ជាតិ​ប៉ូ​តា​ស្យូម អោយបាន​គ្រប់គ្រាន់ ទៅ​ក្នុង​របប​អាហារ​របស់​ពួកគេ នោះទេ ( តាម​ការ​ណែ​នោះ អ្នក​ត្រូវ​ទទួល​យកជាតិ​ប៉ូ​តា​ស្យូម អោយបាន ៤​ក្រាម ក្នុង​មួយ​ថ្ងៃ​) និង បាន​ធ្វើ​ការស្តីបន្ទោស ទៅលើ​វប្បធម៌ នៃ​ការ​ទទួលទាន អាហារ​ឆ្អិន​ស្រាប់​ភ្លាមៗ ។ ការ​ទទួលទាន​ផ្លែ​ចេក អោយ​បាន​ពីរ​ផ្លែ​ជា​រៀងរាល់ថ្ងៃ គឺ​នឹង​អាចជួយ អោយ​អ្នក ទទួលបាន​នូវ​កម្រិត​ប៉ូ​តា​ស្យូម ដូច​តាម​ការណែនាំ ។​


·         ផ្លែ​ចេក គឺ​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​តម្រងនោម និង ឆ្អឹង​របស់​អ្នក​
​អត្ថប្រយោជន៍​របស់​វា ចំពោះ​តម្រងនោម និង ឆ្អឹង គឺ​កើតមាន​ដោយសារតែ កម្រិត​ដ៏​ខ្ពស់​នៃ សារជាតិ​ប៉ូ​តា​ស្យូម ដែល​មាន​ផ្ទុក​នៅក្នុង​ផ្លែ​ចេក​នេះ​។ ការទទួលយក​នូវ កម្រិត​ប៉ូ​តា​ស្យូម បាន​ធម្មតា គឺ​នឹង​ជួយ​ដល់​ការបញ្ចេញ​នូវ​សារជាតិ​កាល់ស្យូម ទៅក្នុង​ទឹកនោម និង កាត់បន្ថយ​នូវ ការ​ប្រឈម​នឹង ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ហើយ នៅ​ក្នុង​ហេតុផល​ដូចគ្នា​នេះ​ផង​ដែរ វា​បាន​ជួយ បន្ថយ​នូវ​ការបាត់បង់ ជាតិ​កាល់ស្យូម​ពី​រាងកាយ ដែល​ហេតុដូចនេះ​ហើយ វា​បាន​បន្ថយ​នូវ​ឱកាស នៃ​ការ​ប្រឈម​នឹង ជំងឺ​ពុក​ឆ្អឹង ។​


·         ផ្លែ​ចេក អាច​ធ្វើអោយ​អារម្មណ៍​អ្នក​ប្រសើរឡើង ឬ អាច​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​កម្រិត​ស្រាល​
​ផ្លែ​ចេក មាន​ផ្ទុក​សារជាតិ tryptophan ( ទោះបីជា​វា មិនមែន​ជា​ប្រភព​ដ៏​សំបូរ ក៏​កម្រិត​មធ្យម​នេះ មាន​ផ្ទុក​ជាតិ tryptophan ប្រហែលជា ១០,៦ ក្រាម​) ។ សារជាតិ​នេះ គឺជា​ប្រភេទ​មួយ នៃ​អា​មី​ណូ អាស៊ីត​ទាំង ២០ ដែល​អាច​កសាង​នូវ បណ្តុំ​ប្រូតេអ៊ីន​។ សារជាតិ tryptophan ជួយ​រាងកាយ​អោយ ធ្វើ​ការផលិត​នូវ serotonin  ដែល​មាន​ឥទ្ធិពល ក្នុងការ​ធ្វើ​អោយ​ខួរក្បាល​មាន​ភាព​ស្ងប់​សុខ និង មាន​នាទី ជា​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុង​កម្រិត​ស្រាល​។  វា​ត្រូវ​បាន​គេ​កត់សម្គាល់​ផងដែរ​ថា វិធី​តែ មួយគត់ ដែល​អាច​អោយ​ខ្លួនប្រាណ​យើង ទទួលបាន​សារជាតិ tryptophan នេះ នោះ​គឺ​តាមរយៈ​របប​អាហារ​របស់​យើង ហើយ​វា​មិន​ត្រូវបាន​ផលិត​តាម​ធម្មជាតិ​នោះ​ទេ ។ ហេតុ ដូចនេះ កា​រញុំា​ផ្លែ​ចេក គឺជា​វិធី​មួយ​ដ៏​ងាយស្រួល ក្នុង​ការទទួលបាន​ពួកវា​។​


·         ផ្លែ​ចេក គឺ​ល្អ​ចំពោះ​ឈាម​របស់​អ្នក​
​ផ្លែ​ចេក គឺជា​ប្រភព​ដ៏​ខ្ពស់បំផុត នៃ​សារជាតិ​វីតាមីន B6 ដែល​មាន​ពី​ធម្មជាតិ ។ សារជាតិ​នេះ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការបំលែង​សារជា​តិ tryptophan អោយទៅជា serotonin  និង ជួយ​ដល់​រាងកាយ ក្នុង​ការបង្កើត​អេ​ម៉ូក្លូ​ប៊ីន ដែល​វា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ នៅក្នុង​ឈាម​របស់​អ្នក​។ វីតាមីន B6 មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការផលិត​អង្គ​បដិបក្ខ និង ធ្វើអោយ​ការឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​ភាព​សុំ​ា មាន​ភាពប្រសើរឡើង​។ វា​ក៏​បាន​ជួយ​ផងដែរ ក្នុង​ការបំលែង ជាតិ​កាបូ​អ៊ី​ដ្រាត អោយទៅជា គ្លុយកូស ហេតុដូចនេះ​ហើយ វា​បាន​ជួយ​ដល់​ការ រក្សា​កម្រិត​ជាតិ ស្ករ​ក្នុង​ឈាម អោយបាន​ត្រឹមត្រូវ​។ ផ្លែ​ចេក គឺ​មាន​តម្លៃថោក និង ជា​មធ្យោបាយ​ដ៏​ងាយស្រួល ក្នុង​ការបង្កើន​សារជាតិ​វីតាមីន នៅក្នុង​ខ្លួន​អ្នក ។​


·         ផ្លែ​ចេក គឺ​ផ្តល់​ផល​ល្អ​ចំពោះ​កុមារ​
​ផ្លែ​ចេក​គឺជា អាហារ​មួយ​ដែល​ក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាក​បានធ្វើកា​រ​ណែនាំ​ចំពោះ​កុមារ ដែល​បាន​ជាសះស្បើយ ពី​បញ្ហា​ក្រពះ​ពោះវៀន ជាពិសេស​គឺ ជំងឺរាគ​។​


·         ផ្លែ​ចេក​គឺជា ប្រភព​ដ៏​ល្អ​នៃ​ពពួក​អាហារ​ជាតិ​ស​សៃ​
​ការ​ទទួលទាន​ផ្លែ​ចេក​មួយ​ផ្លែ មាន​ផ្ទុក​ជាតិ​ស​សៃ ១៦​ភាគរយ ដែល​នេះ​ជា​ចំនួន​ដែល​ត្រូវបាន ណែនាំ​ចំពោះ មនុស្សពេញវ័យ​។ អាហារ​ជាតិ​ស​សៃ គឺ​ធ្វើអោយ ចលនា​របស់​ពោះវៀន​មាន​ភាព ងាយស្រួល​។ ហើយ​អាហារ​ដែល​សំបូរ​ជាតិ​ស​សៃ ក៏​ត្រូវ​បាន​បង្ហាញថា មាន​ទំនាក់ទំនង​ផងដែរ ជាមួយនឹង​ការ​ប្រឈម​នឹង គ្រោះថ្នាក់​ទាប​នៃ​ជំងឺ បេះដូង និង ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ទី​ពីរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង