ចែករំលែក
  • 20
  •  
  •  

យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ការជក់បារី គឺជារឿងគ្រោះថ្នាក់បំផុត ពីព្រោះ វានឹងធ្វើឲ្យរាងកាយរបស់អ្នក ខ្ទេចខ្ទីជាច្រើនកន្លែង។ សារធាតុរាប់ពាន់មុខ មាននៅក្នុងបារីមួយដើមៗ ហើយវាអាចបំផ្លាញសុខភាពរបស់អ្នក បានយ៉ាងងាយជាទីបំផុត។ តើអ្នកដឹងទេថា វាប៉ះពាល់ខ្លាំងណាស់ ចំពោះប្រព័ន្ធរំលាយអាហាររបស់អ្នក?

#១ ការជក់បារី ធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកសួត ក្រៅពីពីនេះ វាក៏អាចបណ្តាលឲ្យកើតជំងឺមហារីកក្រពះ មហារីកពោះវៀន និងចុងពោះវៀនផងដែរ។
#២ បារី អាចធ្វើឲ្យអ្នកកើតជំងឺរលាកក្រពះ និងដំបៅក្រពះ។ អ្នកជាក់បារី ដែលឆ្លងបាក់តេរី H.Pylori មានហានិភ័យខ្ពស់ក្នុងការកើតជំងឺដំបៅក្រពះពោះចៀន។
#៣ បារី អាចធ្វើឲ្យសារធាតុនានានៅក្នុងពោះវៀន ត្រឡប់ក្រោយទៅកាន់ក្រពះវិញ ដែលវាប្រហាក់ប្រហែល នឹងការច្រាលទឹកអាស៊ីតក្រពះអ៊ីចឹង។
#៤ ការជក់បារី ក៏បង្កើនបរិមាណអាស៊ីតក្រពះ ព្រមទាំងប្រឈមនឹងការឆ្លងបាក់តេរី H.Pylori ខ្ពស់ផងដែរ។
#៥ ការជក់បារី នឹងទៅកាត់បន្ថយចរន្តឈាមរត់នៅក្នុងក្រពះ ដោយធ្វើឲ្យសរសៃឈាមរួមតូច។ ជាលិកាមួយនឹងចំនួន នឹងត្រូវខូចខាតដោយសារបញ្ហានេះ។
#៦ អ្នកជក់បារី ប្រឈមមុខខ្ពស់ទៅនឹងជំងឺបែកដំបៅក្រពះពោះវៀន ការហូរឈាមក្នុងក្រពះ និងពោះវៀន។ ហើយប្រសិនបើព្យាបាលមិនទាន់ពេលវេលាទេ អ្នកជំងឺអាចស្លាប់បាន។
#៧ អ្នកជក់បារី នឹងបង្កើនការរលាកនៅក្នុងក្រពះពោះវៀនជារៀងរាល់ថ្ងៃ ដែលជាហេតុនាំឲ្យពួកគេរាក ចង្អោរ និងឈឺក្នុងពោះជាដើម៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here